សេចក្ដីជូនដំណឹង
ដំណឹងល្អ! CamboJob នឹងបើកបង្ហាញពិព័រណ៌ការងារដ៏សម្បូរបែប ប្រចាំ២០២៣
“អាជីពការងារដ៏សម្បូរបែបជាមួយ CamboJob ជាង ៥០០០ មុខតំណែងកំពុងរង់ចាំលោកអ្នក”។

ជឿជាក់ថាមហាជន ជាពិសេសគ្រប់គ្នាដែលនិយមប្រើប្រាស់បច្ចេកវិទ្យាសម័យថ្មី ប្រាកដជាបានស្គាល់ពីក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមរយៈអនឡាញ (Online) ឈានមុខគេ CamboJob កន្លងមកនេះ Cambojob បានផ្ដល់ឱកាសការងារដល់យុវជន កម្ពុជា ឱ្យមានការងារធ្វើ ក្នុងមុខតំណែងច្រើន សម្បូរបែបចន្លោះពី ២០០ ទៅ ៣០០ ពាន់នាក់។

ទន្ទឹមនឹងនេះដំណឹងដ៏អស្ចារ្យនៅក្នុងឆ្នាំ ២០២៣ នេះ CamboJob នឹងរៀបចំកម្ម វិធីពិព័រ ណ៌ការងារធំបំផុតប្រចាំឆ្នាំនៅដើមខែ មេសា ខាងមុខនេះ ដែលមានការចូលរួមច្រើន សន្ធឹកពីសំណាក់ក្រុមហ៊ុនល្បីៗជាច្រើ។

នៅក្នុងឱកាសពិសេស មិនធ្លាប់មាន CamboJob បានត្រៀមរួចរាល់ជាស្រេចជាមួយមុខ តំណែងការងារជាង 5000+ ពីក្រុមហ៊ុនល្បីៗជាង ១០០ រង់ចាំមហាជនទាំងអស់នៅ ក្នុងកម្មវិធីពិព័រណ៌ការងារ “CamboJob Campus Career Fair 2023” ដែលនឹង ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី ៧ និងទី ៨ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលមានការអញ្ជើញចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដែលនឹងមានការផ្សព្វផ្សាយអំពីBeyond The Game ផងដែរ។

នៅក្នុងពិព័រណ៌នេះដែរ លោកអ្នកនឹងមាន ឱកាសទទួលបានការងារល្អៗជាច្រើនមុខតំណែង ការងារដែលត្រូវជាមួយអាជីពលោកអ្នក និងឱកាសបង្កើតទំនាក់ទំនងល្អជាមួយក្រុមហ៊ុនជាច្រើន។ កម្មវិធីនេះធ្វើឡើងនៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

យ៉ាងណាមិញក្រៅពីមានឱកាសទទួលបានការងារធ្វើល្អៗ ការងារក្នុងក្ដីស្រមៃ និងទំនាក់ទំនងជាមួយក្រុមហ៊ុនជាច្រើន លោកអ្នកក៏អាចនាំមិត្តភក្ដិចូលរួមចុះ ឈ្មោះលេងហ្គេមសប្បាយៗជាមួយក្រុមការងារ CamboJob ដើម្បីឈ្នះវត្ថុ អនុស្សាវរីយ៍ស្អាតៗជាច្រើនសន្ធឹកសន្ធាប់ ដែលមានជាង ៥០០០រង្វាន់ ដោយគ្រាន់តែអនុវត្តលក្ខខណ្ឌងាយៗ។
មិនតែប៉ុណ្ណោះ នៅមានហ្គេមចាប់រង្វាន់ បង្វិលកង ល្បែងប្រជាប្រិយខ្មែរជាច្រើន ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីបានទាំងឱកាសការងារ បានទាំងភាពសប្បាយ រីករាយ។

សម្រាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ក្នុងការកក់ស្តង់ CamboJob មានស្តង់៤ប្រភេទផ្សេងគ្នាសម្រាប់ថ្ងៃពិព័រណ៍ការងារដែលមានដូចជា៖ Main Sponsors (S), Diamond Booth (A), Gold Booth (B), Silver Booth (C) ។
CamboJob ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមរយៈអនឡាញ (Online) ឈានមុខគេ ដែលក្រុមហ៊ុនល្បីៗ ជាង 10,000 ក្រុមហ៊ុនបានចូលរួមជាមួយ CamboJob ក្នុងការផ្ដល់ឱកាសការងារជាច្រើនមុខតំណែង។

គួរបញ្ជាក់ នៅក្នុងឆ្នាំ ២០២២ CamboJob បានរៀបចំពិព័រណ៍ការងារដែលមានអ្នកចូលរួមជាង 20,000 នាក់ បានបើកឱកាសដល់និស្សិត និងយុវជនពោរពេញដោយទេពកោសល្យទទួលបានឱកាសការងារ។
លើសពីនេះ CamboJob ក៏បានសហការជាមួយ១៥សាកលវិទ្យាល័យដែលងាយស្រួលដល់និស្សិតគ្រប់រូបទទួលបានពត៌មានអំពីឱកាសការងារ។
ត្រៀមខ្លួនសម្រាប់ពិព័រណ៍ការងារហើយឬនៅ? កុំភ្លេចរៀបចំ CV ឱ្យរួចរាល់ ឬ ទាញយកកម្មវិធី CamboJob ដែលមានមុខងារសរសេរ CV រហូតទៅដល់ ៣ភាសា។
ចុះឈ្មោះចូលរួមពិព័រណ៍ការងារដោយសេរី និងសម្រាប់អ្នកចុះឈ្មោះ ២០០០នាក់ដំបូងនឹងមានឱកាសឈ្នះកាបូបដ៏ស្រស់ស្អាតមួយ។
ព័ត៌មានបន្ថែម៖ 081 697 501
ព័ត៌មានអំពីការជាវស្តង់៖ 096 650 88 25/ 097 923 72 80
លីងចុះឈ្មោះ៖ https://bit.ly/kampucheatmeylink
លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទស្សនិកជនរិះគន់ Baifern រឿងសម្រកទម្ងន់ជ្រុលហួសហេតុពេក
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៥ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ