សេចក្ដីជូនដំណឹង
លោកមេធាវី ផាត់ ពៅស៊ាង អបអរសាទរ ឯកឧត្ដម កើត រិទ្ធ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោកមេធាវី ផាត់ ពៅស៊ាង បានផ្ញើសារអបអរសាទរចំពោះ ឯកឧត្ដម កើត រិទ្ធ ដែលត្រូវព្រះមហាក្សត្រ ប្រោសព្រះរាជទានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រាប់នីតិកាលទី ៧ នេះ។

លោកមេធាវី ផាត់ ពៅស៊ាង និងក្រុមគ្រួសារ សូម ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលំមាំមួន ប្រាជ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំប្រទេសជាតិ មាតុភូមិ និងប្រជាជន ឲ្យកាន់តែរីកចម្រើនរុងរឿងថ្កុំថ្កើងជានិរន្តរ៍។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សូមវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមប្រសិទ្ធពរជ័យជូនឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ទាំងអស់ ទទួលបាននូវសិរីសួស្ដី និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


