Connect with us

សេចក្ដីជូនដំណឹង

ធនាគារអេស៊ីលីដាសាខាទាំង ៧ នៅក្នុងរាជធានីភ្នំពេញ បើកបម្រើអតិថិជនរហូតដល់ម៉ោង៧យប់

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបន្ថែមម៉ោងបម្រើអតិថិជន រហូតដល់ម៉ោង ៧យប់ ចំនួន៧សាខានៅក្នុងរាជធានីភ្នំពេញដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថាកន្លងមក មានសាខាធនាគារអេស៊ីលីដា ចំនួន៣រួចហើយ បាននិងកំពុងបើកផ្ដល់សេវាជូនអតិថិជនរយៈពេលវែង ដល់ម៉ោង៧យប់ហើយ ចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើអតិថិជនរហូតដល់ម៉ោង ៧យប់ សម្រាប់សាខាថ្មីចំនួន៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ។

សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យបើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖

–  ការិយាល័យកណ្តាល៖ https://maps.app.goo.gl/a5PgvmEAKngaMSNq5

–  សាខាក្រុងភ្នំពេញ៖ https://maps.app.goo.gl/iMBqL2dTpzwERLft8

–  សាខាច្បារអំពៅ៖ https://maps.app.goo.gl/is9mYvpkDJr7Npjw5

–  សាខាស្ទឹងមានជ័យ៖ https://maps.app.goo.gl/8T2VoKwzsBmoQveM8

ចំណែកសាខារបស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារទំនើបអ៊ីអន ១, ២, ៣, បម្រើរៀងរាល់ថ្ងៃ (ចន្ទ ដល់ អាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង 9:00 ព្រឹក ដល់ 7:00 យប់។ដោយឡែកសាខាផ្សេងៗទៀតនៅទូទាំងប្រទេស បម្រើចាប់ពីថ្ងៃចន្ទ ដល់ សុក្រ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ) ចាប់ពីម៉ោង 7:30 ព្រឹក ដល់ 4:00 រសៀល។

លោកស្រីបានបញ្ជាក់ថា «ការបន្ថែមម៉ោងបម្រើជូនអតិថិជននេះ មានគោលបំណងសម្រួលដល់លោកអ្នកដែលមានការងារដ៏មមាញឹក និងធានាបានថា យើងខ្ញុំនៅជាមួយលោកអ្នកគ្រប់ពេលវេលា នៅពេលដែលលោកអ្នកត្រូវការសេវាកម្មធនាគារ។ លើសពីនេះ លោកអ្នកក៏អាចប្រើសេវាកម្មឌីជីថលដ៏ទំនើបរបស់ធនាគារ អេស៊ីលីដា បានគ្រប់ពេល (24/7) ដោយខ្លួនឯងផ្ទាល់។ការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល នៅតែជាអាទិភាពចម្បង ហើយយើងខ្ញុំជឿជាក់ថា លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អជាមួយធនាគារ អេស៊ីលីដា។យើងខ្ញុំទាំងអស់គ្នារង់ចាំបម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ អេស៊ីលីដា»។

លោកស្រីបានធានាអះអាងថា អតិថិជនដែលចូលទៅប្រើប្រាស់សេវានៅតាមទីតាំងរបស់ធនាគារអេស៊ីលីដាទាំងអស់នឹងទទួលបានការស្វាគមន៍និងយកចិត្តទុកដាក់ខ្ពស់ពីបុគ្គលិកដែលរង់ចាំបំរើ ប្រកបដោយកាយ វាចា ចិត្ត រួសរាយនិងរាក់ទាក់ជាទីបំផុត។

នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះលោក ស្រីសុខ សោភា សូមគោរពជូនពរដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រការប្រើប្រាស់សេវាកម្មនានារបស់ធនាគារអេស៊ីលីដានិងកំពុងបន្តប្រើប្រាស់សេវាកម្មថ្មីៗនាពេលខាងមុខសូមជួបប្រទះនឹងពុទ្ធពរទាំ៤ប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយនិងសូមឱ្យការរកស៊ីទទួលទានប្រចាំទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម