សេចក្ដីជូនដំណឹង
ផ្តើមឧត្តមភាពថ្មីនៃគោលដៅទេសចរណ៍ចម្រុះឥតគូប្រៀបក្នុងប្រទេសកម្ពុជាជាមួយ Arjuna រីសត និងស៉្បាដ៏ប្រណីត

ក្រុងព្រះសីហនុ៖ JHL Collection មានមោទកភាពជាខ្លាំងនូវសមិទ្ធផលនៃការពង្រីក និងពាំនាំយីហោរបស់ខ្លួនមកកាន់ឆាកអន្តរជាតិជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥។ ការសាងសង់និងរៀបចំរបស់ Arjuna រីសត និងស៉្បា ទទួលបានការបំផុសគំនិតដោយរឿងព្រេងនិទាន Arjuna និងដំណើររាជវង្សសាវតាខ្មែរ។ Arjuna រីសត និងស៉្បា ជាសណ្ឋាគារផ្កាយប្រាំក្នុងយុគសម័យថ្មីដែលមានភាពប្រណីត ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះរះនៅលើឆ្នេរសមុទ្រកម្ពុជា។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួមបញ្ចូលគ្នាដំបូងគេក្នុងខេត្តព្រះសីហនុដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត និងស៉្បាគឺជាគោលដៅពិសេសមួយសម្រាប់អតិថិជនគ្រប់ៗរូប។

អ្នកនាង Rina Mariani អ្នកគ្រប់គ្រងទូទៅនៃ Arjuna រីសត និងស៉្បា បានមានប្រសាសន៍ថា “ការរចនា Arjuna រីសត និងស៉្បា គឺជាការរួមបញ្ចូលគ្នានូវភាពអស្ចារ្យ និងភាពដែលគួរឱ្យស្ញប់ស្ញែងនៃសាវតាររាជវង្សខ្មែរជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ។ គ្រប់ចំនុចលម្អិតទាំងអស់ រាប់ចាប់ពីសិល្បៈនៃក្បាច់រចនា និងស្ថាបត្យកម្មនៃរីសតទាំងមូល រួមបញ្ចូលជាមួយនឹងបទពិសោធន៍ភ្ញៀវគ្រប់រូបត្រូវបានធ្វើឡើងដើម្បីនាំអ្នកទស្សនាចូលទៅក្នុងពិភពមួយដ៏អស្ចារ្យ។ ការស្នាក់នៅនីមួយៗត្រូវបានរៀបចំដោយបដិសណ្ឋារកិច្ចលំដាប់ប្រទេសដែលធានាបាននូវបទពិសោធន៍ដ៏វិសេសវិសាលជូនទៅកាន់អតិថិជន”។
ដំណើរនៃការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ក៏កំពុងរង់ចាំលោកអ្នកនៅភោជនីយដ្ឋាន និងបារ Angkasa នៅជាន់ទី 23។ ភោជនីយដ្ឋាន និងបារ Angkasa នឹងផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារដ៏ពិសេសជាមួយនឹងទិដ្ឋភាពផ្ទៃសមុទ្រដ៏ធំ រួមជាមួយទេសភាពទីក្រុងដ៏ស្រស់ស្អាត ដែលផ្តល់នូវអារម្មណ៏ និងរសជាតិសម័យ និងបុរាណលាយបញ្ចួលគ្នា។ ភ្ញៀវទាំងអស់ក៏អាចទទួលបាននូវបទពិសោធន៍នៃកម្មវិធីភ្លក់រសជាតិស្រាស ដែលជាកម្មវិធីដែលមានជាការនិទានរឿងវប្បធម៌បុរាណដែលធ្វើឱ្យការជួបគ្នារបស់ភ្ញៀវទទួលបាននូវបទពិសោធន៍ដែលគួរឱ្យចងចាំ។

សម្រាប់បទពិសោធន៍នៃការទទួលទានអាហារបែបឯកជនដ៏ពិសេសវិញ ភោជនីយដ្ឋាន Wang Long Chinese Royal Restaurant (望珑中国皇家餐厅) ដែលជាភោជនីយដ្ឋានបែបប្រពៃណីចិនដែលរួមបញ្ចូលជាមួយ នឹងភាពស៊ីវិល័យ។ រីករាយជាមួយម្ហូបចិនលំដាប់កំពូលនៅក្នុងបន្ទប់ទទួលទានឯកជនដ៏ធំទូលាយ តុបតែងដោយផ្ទៃខាងក្នុងដ៏ប្រណីត និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែលគ្រប់គ្រងដោយលោក Du Yinluo ដែលជាអ្នកជំនាញផ្នែកសិល្បៈអាហារចិន និងការគ្រប់គ្រងបដិសណ្ឋារកិច្ចដែលបានទទួលការសរសើរពីអន្តរជាតិជាច្រើន រួមទាំងពានរង្វាន់ Red Dot Design Award ដ៏ល្បីល្បាញពីប្រទេសអាល្លឺម៉ង់ផងដែរ។
ភ្ញៀវក៏អាចសម្រាកនៅ Sky Lounge ដែលជាកន្លែងលំហែដ៏ទំនើប និងមានផាសុខភាព ទីធ្លាទូលំទូលាយ ក្នុងនោះផងដែរ ទម្រង់សិល្បៈដ៏ស្រស់ស្អាតក៏ត្រូវបានដាក់បង្ហាញ រៀបចំ និងតុបតែងយ៉ាងប្រណីត។ Sky Lounge លាក់ខ្លួនមួយនេះឆ្លុះមើលឃើញទិដ្ឋភាពពីជាន់ក្រោមដល់ពិដានប្រដាប់ដោយគ្រឿងសង្ហារិមដ៏ប្រណីតពន្លឺព័ទ្ធជុំវិញរួមជាមួយនឹងស្រាក្រឡុកធ្វើដោយដៃដែលផ្តល់នូវបទពិសោធន៍បែប “បន្ទប់ទទួលភ្ញៀវនៅលើមេឃ” ដ៏ប្រណីត និងល្អបំផុតសម្រាប់ការទទួលទានស្រាក្រឡុកពេលថ្ងៃលិច ឬការជួបជុំគ្នានាពេលយប់។

Sky Pool & Bar ដែលស្ថិតនៅជាន់លើបង្អស់នៃសណ្ឋាគារជាកន្លែងពិសេសដែលអាចបង្ហាញនូវទេសភាពដែលមិនអាចប្រៀបផ្ទឹមបាននៅក្រុងព្រះសីហនុ។ នៅពេលថ្ងៃ Sky Pool & Bar ក៏មាននូវអាងទឹកដែលមើលឃើញនូវជើងមេឃ និងទេសភាពផ្ទៃសមុទ្រដ៏ធំ គ្មានការរំខាន និងទេសភាពទីក្រុងដ៏មមាញឹកនៅពេលយប់។ នៅពេលព្រះអាទិត្យរៀបអស្តង្គត ទីកន្លែងនេះនឹងផ្លាស់ប្តូរអារម្មណ៏ភ្ញៀវជាមួយនឹងការបំភ្លឺពន្លឺជុំវិញ ការរចនាដ៏ស្រស់បំព្រង និងសេវាកម្មចម្រាញ់បញ្ចូលគ្នាសម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មិនថាសម្រាប់ការស្វែងរកភាពស្ងប់ស្ងាត់បែបផាសុខភាពនាពេលថ្ងៃ ឬការជួបជុំគ្នានៅពេលល្ងាចក្តី Sky Pool & Bar គឺជាគោលដៅដែលភ្ញៀវត្រូវទៅទស្សនាដោយខានពុំបាន។

កាស៊ីណូលំដាប់ពិភពលោក Kampong Dewa ត្រូវបានរៀបចំឡើងដើម្បីទាក់ទាញដល់ភ្ញៀវអន្តរជាតិ ដោយមានបំពាក់នូវម៉ាស៊ីនអេឡិចត្រូនិចទំនើបទាន់សម័យនៅក្នុងបរិយាកាសលេងកម្សាន្តល្អផ្តាច់មុខគេ។ ក្នុងនាមជាផ្នែកមួយនៃគម្រោងស្នូលរបស់ Kampong Dewa Resorts ដ៏ធំទូលាយ អតិថិជនក៏អាចទន្ទឹងរង់ចាំការសាងសង់ថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនពី Khayangan Beach Club សណ្ឋាគារលំដាប់ Herloom និង Residence រួមទាំង Theme Park ដ៏ទំនើប រួមជាមួយមជ្ឈមណ្ឌលសន្និបាត Bima Hotel & Convention Center និងវិចិត្រសាលផ្សារទំនើបដ៏រស់រវើក ដែលទាំងអស់នេះត្រូវបានរចនាឡើងដើម្បីដាក់ទីតាំង Kampong Dewa Resorts ជាគោលដៅកម្សាន្តឈានមុខគេរបស់ប្រទេសកម្ពុជា។
Arjuna រីសត និងស៉្បា ក៏ផ្តល់ជូននូវគ្រឿងបរិក្ខារយ៉ាងទូលំទូលាយ រួមទាំងមជ្ឈមណ្ឌលសុខភាព (Arjuna Spa by Sandjong) កន្លែងហាត់ប្រាណ (The Workout) កន្លែងប្រជុំ និងសេវាកម្មផ្សេងៗ ដែលត្រូវបានកែសម្រួលឡើងដើម្បីលើកកម្ពស់ទៅដល់គ្រប់ទិដ្ឋភាពនៃបទពិសោធន៍ និងតម្រូវការរបស់ភ្ញៀវ។ ស្វែងយល់បន្ថែមពី Arjuna រីសត និងស៉្បា នៅទីនេះ។
ការសម្ពោធជាលក្ខណៈអន្តរជាតិនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ JHL Collection ចំពោះការច្នៃប្រឌិត ការរចនាដែលជំរុញដោយវប្បធម៌ និងឧត្តមភាពក្នុងបដិសណ្ឋារកិច្ច។ ចំពោះការបន្ថែមចុងក្រោយបំផុតទៅលើកម្នើនផលប័ត្ររបស់ក្រុម គំរូក្រមហត្ថលេខារបស់យីហោ Arjuna គឺ៖ ពន្លឺក្នុងបដិសណ្ឋារកិច្ច។
Arjuna Resort & Spa គឺជាសណ្ឋារគារលំដាប់ផ្កាយប្រាំដែលត្រូវបានសាងសង់ឡើងដោយការបំផុសគំនិតមកពីរឿងព្រេងនៃ Arjuna និងមរតករាជវង្សខ្មែរដែលផ្តល់ជូននូវភាពប្រណីត និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏អស្ចារ្យ។ ដោយមានចំងាយត្រឹម 30 នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង 10នាទី ពីឆ្នេរអូត្រេះ Arjuna មានបន្ទប់ធំទូលាយ និងបន្ទប់ស្វីតសរុបចំនួន 236 រួមទាំងបន្ទប់ Penthouse កាស៊ីណូលំដាប់ពិភពលោក កន្លែងស្ប៉ា និងកន្លែងទទួលទានអាហារលំដាប់កំពូលដែលទាំងអស់នេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដំណើរ ភ្ញៀវអាជីវកម្ម ភ្ញៀវទេសចរណ៍ និងអ្នកស្វែងរកលំហែកាយនានា។
បង្កើតឡើងក្នុងឆ្នាំ 2020 JHL Collection គឺជាក្រុមហ៊ុនគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ចឈានមុខគេដែលប្តេជ្ញាក្នុងការបង្កើតបទពិសោធន៍ប្លែកអារម្មណ៍សម្រាប់ភ្ញៀវតាមរយៈសណ្ឋាគារប្រណីតនានាក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងៗទៀត។ ក្រុមហ៊ុនបាននឹងកំពុងបើកដំណើរការសណ្ឋាគារនានាក្នុងទីក្រុងតង់ហ្គឺរ៉ាង (Tangerang) ទីក្រុងបូហ្គោ (Bogor) ទីក្រុងបាលី (Bali) និងប្រទេសកម្ពុជា ក្រោមម៉ាកយីហោទាំងប្រាំរបស់ខ្លួនរួមមាន៖ JHL Solitaire, Episode, Herloom, JSI Resort និង Noema Resort។ ម៉ាកយីហោនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែត្រូវបានឈរក្រោមគោលដៅរួមមួយ គឺការស្វែងរកឧត្តមភាពផ្នែកបដិសណ្ឋារកិច្ច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.jhlcollection.co.id៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ