ជាមធ្យមពលរដ្ឋវៀតណាមក្នុងម្នាក់ត្រូវចំណាយពេលធ្វើការងារប្រហែល ៣ ទៅ ៤ ខែទើបគ្រប់លុយអាចទិញទូរស័ព្ទ iPhone 15 Pro
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននិយាយកាលពីថ្ងៃសុក្រថា អាស៊ានបានលេចចេញជាតំបន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ
អ្នកនាំពាក្យវិមានក្រឹមឡាំងបានព្យាករណ៍ថា ភាពតានតឹងរវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន នឹងកាន់តែកើនឡើងខ្លាំងទៅៗ ហើយនឹងអូសទាញបណ្ដាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត
រដ្ឋាភិបាលរួបរួមលីប៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមរុករក និងជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២៤៥ នាក់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះពីទីក្រុង Derna
ឧបនាយករដ្ឋមន្រ្តីថៃលោក ភូមិថាំ វីឆាយ៉ាឆៃ សម្ដែងការពេញចិត្តចំពោះគំនិតរបស់លោកនាយករដ្ឋមន្ត្រី សេតថា ពាក់ព័ន្ធទៅនឹងការផ្ដល់តំណែងមួយទៅដល់លោក ថាក់ស៊ីន
ទោះយ៉ាងណា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីវិបត្តិនៅអ៊ុយក្រែន លោក Zelensky មិនបានជួបតទល់មុខគ្នាដោយផ្ទាល់ជាមួយនឹងលោក Lavrov នោះទេ
លោក Volodymyr Zelensky បានអញ្ជើញចាកចេញពីទឹកដីនៃសហរដ្ឋអាមេរិក និងបានទៅដល់ប្រទេសកាណាដាកាលពីយប់ថ្ងៃព្រហស្បតិ៍