ព័ត៌មានអន្ដរជាតិ
លោក Zelensky ហោះចេញពី អាមេរិក ស្ងាត់ៗ ឥឡូវទៅដល់ កាណាដា ដោយមិនប្រកាសឲ្យដឹងជាមុន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអញ្ជើញចាកចេញពីទឹកដីនៃសហរដ្ឋអាមេរិក និងបានទៅដល់ប្រទេសកាណាដាកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងដំណើរទស្សនកិច្ចមិនប្រកាសឲ្យដឹងជាមុនដើម្បីប្រមូលការគាំទ្របន្ថែមសម្រាប់ប្រទេសរបស់គាត់ ខណៈដែលអ៊ុយក្រែននៅតែជាប់ដៃតតាំងប្រយុទ្ធជាមួយរុស្ស៊ី ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក៏បានទទួលស្វាគមន៍លោក Zelensky នៅព្រលានយន្តហោះទីក្រុង Ottawa ផងដែរ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនរូបនេះហោះហើរចេញពីទីក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចមកអាមេរិកជាលើកដំបូងរបស់លោក ចាប់តាំងផ្ទុះសង្គ្រាមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។
ប្រទេសកាណាដាគឺជាកន្លែងជ្រកកោនដ៏ធំមួយរបស់សហគមន៍អ៊ុយក្រែន ហើយរដ្ឋាភិបាលរបស់លោក Trudeau បានសន្យាគាំទ្រយ៉ាងមុតមាំ និងយូរអង្វែងសម្រាប់អ៊ុយក្រែន នៅពេលដែលរដ្ឋាភិបាលលទីក្រុងកៀវប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ។

ចំណែកនៅថ្ងៃសុក្រនេះដែរ លោក Zelensky នឹងជួបពិភាក្សាផ្លូវការជាមួយលោក Trudeau ហើយនឹងថ្លែងសុន្ទរកថាទៅកាន់សភាកាណាដា ខណៈកាលនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានជួបជាមួយលោកប្រធានាធិបតី Joe Biden និងមេដឹកនាំសភាផ្សេងទៀតផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក Zelensky និងលោក Trudeau ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុង Toronto ដើម្បីជួបជាមួយអ្នកដឹកនាំធុរកិច្ច និងសមាជិកនៃសហគមន៍ជនជាតិកាណាដាដើមកំណើតអ៊ុយក្រែនផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Arab News
ចុចអាន ៖ អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី តម្លៃ១២៨លានដុល្លារ សម្រាប់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


