ជម្លោះរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យមានវិបត្តិថាមពលដ៏អាក្រក់បំផុតដែលពិភពលោកធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្ត។
ក្រុមហ៊ុនថៃមួយចំនួនបានបង្ខំចិត្តដកខ្លួនចេញពីទីផ្សារកម្ពុជា ឬផ្អាកប្រតិបត្តិការបណ្ដោះអាសន្នសិន ចំពេលភាពតានតឹងព្រំដែនរវាងប្រទេសទាំង២បន្ត
វៀតណាមបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសចន្លោះពី ៤៥-៥០ លាននាក់/ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០ ក្រោមផែនការថ្មីពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
រដ្ឋាភិបាលវៀតណាមមានគម្រោងបន្តកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើយានយន្តអគ្គិសនី (EV) រយៈពេលជិត ៤ ឆ្នាំទៀត រហូតដល់ចុងឆ្នាំ ២០៣០
ម៉ាឡេស៊ីបានច្រានចោលក្ដីព្រួយបារម្ភថា ច្រកសមុទ្រម៉ាឡាកាអាចប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងជោគវាសនាដូចច្រកសមុទ្រហ័រមូហ្ស
តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងវិញជាង ៦% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះប្រមាណ ៩% សប្ដាហ៍មុន
ឧស្សាហកម្មប្រេងពិភពលោក បានខាតបង់ប្រាក់ចំណូលប្រហែល ៥០ ប៊ីលានដុល្លារ ដោយសារតែការរាំងស្ទះផលិតកម្ម រាប់ចាប់តាំងពីជម្លោះអ៊ីរ៉ង់បានផ្ទុះឡើងជិត ៥០ ថ្ងៃមុន ដោយផលប៉ះពាល់រំពឹងថានឹងមានរយៈពេលច្រើនខែ ឬច្រើនឆ្នាំ។ នេះបើយោងតាមការគណនារបស់ក្រុមហ៊ុនទិន្នន័យអន្តរជាតិ Kpler និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ សេចក្ដីរាយការណ៍ពីបញ្ហានេះ ធ្វើឡើងក្រោយពីអ៊ីរ៉ង់បានប្រកាសពីការបើកច្រកសមុទ្រហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា អាមេរិក និងអ៊ីរ៉ង់នឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយឆាប់ៗនេះ។ ក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃសុក្រ (១៧ មេសា) រ៉យទ័របានស្រង់ទិន្នន័យរបស់...