ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅភ្ញៀវទេសចរបរទេស ៥០ លាននាក់ ត្រឹមឆ្នាំ ២០៣០
វៀតណាមបានកំណត់គោលដៅទទួលភ្ញៀវទេសចរបរទេសចន្លោះពី ៤៥-៥០ លាននាក់/ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០ ក្រោមផែនការថ្មីពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសនេះ ពោលគឺកើនឡើងជាមធ្យម ១៦-១៩% ធៀបនឹងកម្រិតបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីដើមខែមេសា។

ក្នុងផែនការដែលទើបធ្វើបច្ចុប្បន្នភាពរួចហើយថ្មីៗនោះ ក្រសួងបានរំពឹងផងដែរថា ភ្ញៀវទេសចរក្នុងប្រទេសនឹងកើនដល់ ១៦០ លាននាក់ ប្រចាំឆ្នាំ។
នៅត្រឹមឆ្នាំ ២០៣០ វិស័យទេសចរណ៍រំពឹងថានឹងរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១៤% និងផ្ដល់ការងារ ១២ លានកន្លែង។
យោងតាមការិយាល័យស្ថិតិទូទៅ វិស័យទេសចរណ៍បានក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វៀតណាម ក្រោយប្រទេសនេះបានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅ ២១,២ លាននាក់ កាលពីឆ្នាំមុន។
មែនទែនទៅ វៀតណាមគឺជាប្រទេសដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីម៉ាឡេស៊ី និងថៃ។ ឆ្នាំ ២០២៦ នេះ វៀតណាមកំណត់គោលដៅទទួលភ្ញៀវ ២៥ លាននាក់ ដោយកើនឡើង ១៦% ធៀបនឹងឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


