កីឡាករចាស់វស្សា និងពោរពេញដោយបទពិសោធក្នុងវិស័យបាល់ទះ សួន ចាន់ណារ៉ូ ចូលហ្វឹកហាត់វិញមិនទាន់បានប៉ុន្មានផងមើលឃើញពីចំណុចខ្វះខាតរបស់ស្មាត និងកំពុងកែតម្រូវលើការលេងរបស់ពួកគេឡើងវិញ។
កីឡាករអត្តពលកម្ម ឧក រហ៊ីត ថាខ្លួនមិនទាន់សម្រេចដក្ដីស្រមៃយកមេដាយកម្រិតអន្តរជាតិដូចស៊ីហ្គេមជាដើមជូនប្រទេសកម្ពុជានៅឡើយទេ។
គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ថាក្រុមរបស់មីយ៉ាន់ម៉ា SHAN UNITED រដូវកាលនេះប្លែកច្រើនមានទាំងការនាំចូលកីឡាករបរទេសច្រើន និងកែប្រែទម្រង់ជាដើម។
បន្ទាប់ពីចូលជំរំហ្វឹកហាត់ជាមួយក្រុមបាល់ទះវិសាខាវិញបានប៉ុន្មានថ្ងៃនេះ សួន ចាន់ណារ៉ូ ថាដំបូងៗនេះគឺឈឺខ្លួនដោយសារឈប់ពីការហ្វឹកហាត់បែបស្ដង់ដារប្រហែលមួយឆ្នាំហើយ ប៉ុន្តែនឹងបន្តខំប្រឹង។
ស្មាត់ស្ដាំរបស់វិសាខា សឿន ហេង ចាត់ទុកអ្នកប៉ះស័រ សួន ចាន់ណារ៉ូ ដូចជាសម្លរម្ជូរគ្រឿងអីចឹងគឺលេងយល់ចិត្តគ្នា និងការដឹកនាំក្រុមនៅពេលប្រកួតតែម្ដង។
បន្ទាប់ពីបញ្ចប់ការប្រកួតបានត្រឹមស្មើ 0-0 ជាមួយក្រុមបាល់ទាត់បឹងកេត យប់មិញនេះគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មើលឃើញពីចំណុចខ្វះនៅតំបន់កណ្ដាលដែលលេងសូវល្អត្រូវតែពង្រឹងឡើងវិញត្រង់តំបន់នេះ។
លោក អាំង សិរីពិសិដ្ឋ ថាការវិលត្រឡប់របស់មកវិញរបស់ សួន ចាន់ណារ៉ូ ក៏មិនទាន់ប្រាកដថាអាចលេងនៅស៊ីហ្គេម ចុងឆ្នាំនេះនោះទេរង់ចាំមើលការហ្វឹកហាត់ល្អដល់កម្រិតណាសិន។