កីឡា
លោក Matthew ៖ SHAN UNITED រដូវកាលនេះខុសប្លែកច្រើនទាំងទម្រង់លេង និងកីឡាករ
គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ថាក្រុមរបស់មីយ៉ាន់ម៉ា SHAN UNITED រដូវកាលនេះប្លែកច្រើនមានទាំងការនាំចូលកីឡាករបរទេសថ្មីៗមកផង និងកែប្រែទម្រង់ជាដើម។

លោក Matthew McConkey
លោក Matthew McConkey បានឲ្យដឹងថា ជំនួបជាមួយ SHAN UNITED មិនជាបារម្ភអ្វីនោះទេ ព្រោះព្រះខ័នរាជស្វាយរៀងមានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ត្រៀម។ ការប្រកួតនៅ CPL ជាមួយ Angkor Tiger FC កាលពីថ្ងៃសៅរ៍ ដូច្នេះពេលវេលានេះអាចរៀបចំខ្លួនបានល្អនៅពេលប៉ះ SHAN UNITED។

ក្រុមព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀងខាងលើនេះបន្តទៀតថា អ្វីដែលលោកតាមដានចំពោះក្រុម SHAN UNITED នៅរដូវកាលនេះល្អប្លែកជាងពីមុនតាមរយៈការនាំចូលកីឡាករបរទេសថ្មីៗ និងកែប្រែទម្រង់លេងថ្មីគួរឲ្យចាប់អារម្មណ៍។ ទាំងខាងព្រះខ័នរាជស្វាយរៀង និង SHAN UNITED គឺសុទ្ធតែស្វែងយល់ ឬសិក្សាពីគ្នាទៅវិញទៅមកដើម្បីត្រៀមការប្រកួតមួយនេះ។

ក្រុមព្រះខ័នរាជស្វាយរៀង
បញ្ជាក់ដែរថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះ SHAN UNITED នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B (Group Stage) នៃពានរង្វាន់ ASEAN Club Championship (Shopee Cup) 2025-2026៕

ក្រុមបាល់ទាត់ SHNAN UNITED
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


