Connect with us

កីឡា

គ្រូ​ភ្នំពេញ​ក្រោន​មើល​ឃើញ​តំបន់​បម្រើ​កណ្តាល​របស់​ក្រុម​លោក​ខ្វះ​ខាត​ច្រើន

បានផុស

នៅ

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​បាន​ត្រឹម​ស្មើ​ 0-0 ជា​មួយ​ក្រុម​បាល់ទាត់​បឹងកេត​ យប់មិញ​នេះ​គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ មើល​ឃើញ​ពី​ចំណុច​ខ្វះ​ខាតនៅ​តំបន់​កណ្ដាល​ដែល​លេង​មិន​សូវ​ល្អ​ត្រូវ​តែ​កែតម្រូវ​​ឡើង​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Oleg Starynskyi

លោក​ Oleg Starynskyi បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​យប់​មិញ​នេះ​ថា​ ជា​ការ​សោកស្ដាយ​ដែរ​ចំពោះ​ក្រុម​ដែល​មាន​ឱកាស​ច្រើន​ហើយ​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​។​ មិន​ថា​ក្រុម​លោក​ ឬ​ខាង​បឹងកេត​ទេ​គឺ​លេង​បាន​ល្អដូច​គ្នានៅ​តំបន់​ការពារ​កាល​ពីយប់មិញ​។​

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​លោក​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ភ្នំពេញក្រោន​ គឺ​នៅ​តំបន់​កណ្ដាល​លេង​មិន​សូវ​បាន​ល្អ​នោះ​ឡើយ​ ដូច្នេះ​នេះ​ជា​អ្វី​ដែល​ក្រុម​ត្រូវ​កែតម្រូវ​ឡើង​វិញ​​ ប៉ុន្តែ​នៅ​តំបន់​ផ្សេងៗ​ទៀត​លេង​បាន​ល្អ​ច្រើន។​យ៉ាណា​នៅ​តែ​ស្ដាយ​ដែល​មិន​អាច​រក​គ្រាប់​បាល់បាន​។​

ទិដ្ឋភាព​ប្រកួត​ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ (CPL)​ សប្ដាហ៍​ទី២​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​សីហា​ ឆ្នាំ​២០២៥​ រវាង​ក្លឹប​បាល់ទាត់​បឹងកេត​ និង​ភ្នំពេញក្រោន​ បាន​ត្រឹម​ស្មើ​គ្នា​ 0-0 ប៉ុណ្ណោះ​ក្រោយ​បញ្ចប់​ការប្រកួត​ ៩០​នាទី​រួច​មក។​ ម្សិលមិញ​នេះ​ក្រៅ​តែ​គូ​ភ្នំពេញក្រោន​ខាង​លើ​នេះ​ក៏​មាន​ការ​ប្រកួត​២គូ​ផ្សេង​ទៀត​ដែរ​គឺ​ ណាហ្គាមើលដ៏ ១-១ កងយោធពលខេមរភូមិន្ទ និង វិសាខា ៣-២ ឡាយហ្វ ខេត្តព្រះសីហនុ៕

អត្ថបទដោយ៖​ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម