នៅក្នុងការសន្ទនានោះ តាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រទេសកម្ពុជានិងថៃបានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន រួមទាំងការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍ឱ្យបានពេញលេញ...
លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងវ័យ៧៤ឆ្នាំ...
ក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានប្រមូលផ្តុំ នាយទាហាន និងពលទាហានជិត ១៦០០០នាក់ រួមជាមួយនឹងសព្វាវុធ និងសម្ភារៈយោធាទំនើបៗ...
អ្នកនាំពាក្យយោធាថៃ បានទទួលស្គាល់ពីការឈរជើងរឹងមាំរបស់យោធាកម្ពុជា ការបាត់បង់ប្រាសាទតាក្របី និង ហៅទីនោះថាជាវាលពិឃាត(Killing field) របស់យោធាថៃ...
រដ្ឋាភិបាលចម្រុះដោយបក្សភឿថៃឈានពាក់កណ្តាលអាណត្តិនៅក្នុងខែសីហានេះ ជាមួយការកើនឡើងនៃអំពើហិង្សា បទល្មើសក្នុងសង្គម ការធ្លាក់ចុះសេដ្ឋកិច្ច និងវិបត្តិនយោបាយធ្ងន់ធ្ងរ ...
ដ្ឋាភិបាលឡាវបានងាកទៅចាប់ដៃជាមួយរុស្ស៊ី ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំពីរដែលក្នុងនោះក៏មានកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដែរ...
តុលាការធម្មនុញ្ញថៃបានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានព្យួរតួនាទី ដើម្បីដាក់ការឆ្លើយតបចំពោះបណ្តឹងចោទប្រកាន់អំពីការរំលោភបទដ្ឋានរដ្ឋធម្មនុញ្ញថៃ ដោយសារការនិយាយទូរស័ព្ទជាសម្ងាត់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ផែថងថាន បានស្វែងរកពេលវេលាបន្ថែម១៥ថ្ងៃទៀតដើម្បីដាក់ការឆ្លើយបញ្ជាក់ទៅនឹងបណ្តឹងចោទប្រកាន់របស់ព្រឹទ្ធសមាជិកថៃដែលបានដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៩ខែមិថុនា គឺរយៈពេល២ថ្ងៃ ក្រោយបែកធ្លាយសារសន្ទនាកាលថ្ងៃទី១៧ខែមិថុនា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់តុលាការធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាចៅក្រមតុលាការធម្មនុញ្ញចំនួន៩រូប ក្នុងនោះ៥រូប បានយល់ព្រមកំណត់ពេលវេលាចុងក្រោយសម្រាប់ លោកស្រី ផែថងថាន ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នៅថ្ងៃទី៤ខែសីហា ដោយបដិសេធសំណើរបស់លោកស្រី ក្នុងការស្នើពេល១៥ថ្ងៃបន្តែមទៀតដើម្បីប្រមូលភស្តុតាងចាំបាច់ដើម្បីបញ្ចប់ការចោទប្រកាន់។ តុលាការបាននិយាយថា៖«នេះជាការពន្យាពេលចុងក្រោយ...