ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យយោធាថៃ៖ សមរភូមិប្រាសាទតាក្របី និងភ្នំ៣៥០ ជាវាលពិឃាតលើយោធាថៃ
នៅពេលដែលអ្នកលេងបណ្តាញសង្គមជជែកគ្នាមិនដាច់ស្រេច ថាតើសមរភូមិប្រយុទ្ធនៅតំបន់ប្រាសាទតាក្របី ដែលភាគីថៃ ហៅថា ( Ta Kwai) ជាទីដែលយោធាកម្ពុជាត្រូវបានរាយការណ៍ថា បានកាប់កាប់ទាំងស្រុង ក្រោយការប្រយុទ្ធដ៏បង្ហូរឈាមបំផុត អ្នកនាំពាក្យយោធាថៃ បានទទួលស្គាល់ភាពរឹងមាំរបស់យោធាកម្ពុជា ការបាត់បង់របស់ខ្លួន និងបានហៅទីនោះថាជាវាលពិឃាត (Killing field) របស់យោធាថៃ។

ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យយោធាថៃ (RTA) បានត្រូវស្រង់សម្តីដោយសារព័ត៌មានថៃ Khaosod English ផ្សាយនៅថ្ងៃទី៣ខែសីហានេះ ដោយលោកទទួលស្គាល់ថា សមរភូមិភ្នំ៣៥០ ប្រាសាទតាក្របីជាវាលពិឃាត និងជាតំបន់ឈរជើងយ៉ាងរឹងមាំរបស់កងទ័ពកម្ពុជា។
ការលើកឡើងរបស់អ្នកនាំពាក្យយោធារូបនេះ បានកើតឡើងចំពេលដែលសម្ពាធកើនឡើងនៅក្នុងប្រទេសថៃ បន្ទាប់ពីក្រុមបាតុករជាង១ម៉ឺននាក់ នៅថ្ងៃទី២ខែសីហា បានចេញតវ៉ាជាលើកដំបូងចាប់តាំងពីយោធាថៃបើកវាយប្រហារលើកយោធាកម្ពុជានៅតំបន់ប្រាសាទតាមន្តធំ។
នៅពេលដែលទំហំនៃការខូចខាតរបស់ភាគីទាំងសងខាងមិនត្រូវបានបង្ហាញជាសាធារណៈ រហូតដល់បទឈប់បាញ់បានចូលជាធរមានកន្លងទៅ៦ថ្ងៃ ការនិយាយរបស់អ្នកនាំពាក្យរបស់យោធាថៃ បង្ហាញខាតបង់យ៉ាងធ្ងន់ធ្ងររបស់យោធាថៃដែលព្យាយាមក្នុងការដណ្តើមកាន់កាប់តំបន់ប្រាសាទតាក្របី។
Khaosod បានស្រង់សម្តីអ្នកនាំពាក្យយោធាថៃដូចនិយាយថា៖«RTA មិនដែលបញ្ជាក់ថាពួកគេអាចកាន់កាប់តាក្របី រួមទាំងភ្នំ៣៥០ ដោយការដាក់ពង្រាយទ័ពនោះទេ។ ផ្ទុយទៅវិញ តំបន់នេះត្រូវបានគេមើលឃើញថាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងការតស៊ូរបស់កម្ពុជាយ៉ាងខ្លាំងមុនពេលមានបទឈប់បាញ់»។
ក្នុងរយៈពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឈាងចូលដល់ថ្ងៃទី៦នេះ ក្រសួងការបរទេសកម្ពុជានិងថៃ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីតាំងកើតហេតុផ្ទាល់ ដោយការអញ្ជើញអនុព័ន្ធយោធាអមស្ថានទូតនៃប្រទេសរៀងៗ ទៅកាន់ទីតាំងដែលរងការវាយប្រហារក្នុងប្រទេសរៀងៗខ្លួន៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


