ព័ត៌មានអន្ដរជាតិ
[វិភាគ] ពាក់កណ្តាលអាណត្តិនៃរដ្ឋាភិបាលចម្រុះថៃ ពេញដោយរឿងអាស្រូវ និងភាពដុនដាប
រដ្ឋាភិបាលស៊ីវិលថៃដ៏ទន់ខ្សោយដែលគ្មានអំណាចគ្រប់គ្រងក្រុមយោធា បានឈានដល់ពាក់កណ្តាលអាណត្តិនៅក្នុងខែសីហានេះ ជាមួយការកើនឡើងនៃអំពើហិង្សា បទល្មើសក្នុងសង្គម ការធ្លាក់ចុះសេដ្ឋកិច្ច និងវិបត្តិនយោបាយធ្ងន់ធ្ងរ ខណៈមេដឹកនាំនៃគណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះនៃប្រទេសថៃ បានហ៊ុំព័ទ្ធដោយសំណុំរឿងព្រហ្មទណ្ឌ ប្រឈមការបញ្ចប់អាជីពនយោបាយដ៏ចម្រូងចម្រាស។

រដ្ឋាភិបាលចម្រុះថៃបច្ចុប្បន្នដឹកនាំដោយគណបក្សភឿថៃ ដែលជាគណបក្សជាប់លេខរៀងលំដាប់ទី២ កាលពីបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០២៣ ប៉ុន្តែគណបក្សនេះមានសំណាងដឹកនាំរដ្ឋាភិបាលចម្រុះ ដោយសារតែ មេដឹកនាំនៃគណបក្សឈ្នះឆ្នោត «ឆ្ពោះទៅមុខ» (Move Forward Party) បានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រពីការបោះឆ្នោតរួមគ្នារបស់សមាជិករដ្ឋសភានិងព្រឹទ្ធសភា ដើម្បីឲ្យមេដឹកនាំបក្សនេះក្លាយជានាយករដ្ឋមន្ត្រី។
គណបក្សឆ្ពោះទៅមុខ ដែលកាលនោះដឹកនាំលោក លោក ភីថា លឹមចារើនរ៉ាត ដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃ ប៉ុន្តែជាឆ្អឹងទទឹងករបស់អំណាចមហាក្សត្រថៃ ដោយសារតែលោកមានបំណងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ ដើម្បីបន្ថយអំណាចស្ថាប័នរបស់មហាក្សត្រ ត្រូវបានព្រឹទ្ធសមាជិកដែលភាគច្រើនជាអតីតក្រុមយោធា បោះឆ្នោតច្រានចោលបេក្ខភាព ហើយ ក្រោយមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ (EC) បានដាក់ពាក្យប្តឹងឲ្យរំលាយគណបក្សនេះចោល។
ក្រោយពីសភាច្រានចោលបេក្ខភាពរបស់ លោក ភីថា គណបក្សភឿថៃដែលត្រូវគេដឹងថា ស្ថិតក្រោមឥទ្ធិពលរបស់លោកថាក់ស៊ីន បានឆ្លៀតពេលនេះដកខ្លួនចេញពីសម្ព័ន្ធគណបក្សដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ទៅបង្កើតក្រុមសម្ព័ន្ធភាពថ្មីដើម្បីដាក់លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជាបេក្ខភាពនាយករដ្ឋមន្ត្រី ទៅកាន់ រដ្ឋសភាពនិងព្រឹទ្ធសភា ដើម្បីបោះឆ្នោត ហើយក៏បានជាប់ឆ្នោតនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២៣។
នៅថ្ងៃរដ្ឋសភា និងព្រឹទ្ធសភាបើកសម័យប្រជុំរួមគ្នាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលបាននិរទេសខ្លួនអស់ជាង១៥ឆ្នាំចាប់ពីឆ្នាំ២០០៦នោះ ក៏បានវិលចូលប្រទេសវិញ ចំថ្ងៃនោះដែរ។
រដ្ឋាភិបាលស៊ីវិលចម្រុះដឹកនាំដោយគណបក្សភឿថៃ ចាប់តាំងពីឡើងកាន់អំណាចមក មិនដែលទទួលបានសេចក្តីសុខនោះទេ ដោយទទួលរងការធ្វើទុកបុកម្នេញយ៉ាងខ្លាំងពីសកម្មជននយោបាយ ឬនិងសមាជិកព្រឹទ្ធសភា និងគណបក្សប្រឆាំង ដែលបង្កើតពាក្យបណ្តឹងជាបន្តបន្ទាប់ មានការដាក់ពាក្យប្តឹងស្នើបោះឆ្នោតដកសេចក្តីទុកចិត្តពីសភាជាដើម ហើយ នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានរបួតដំណែងកាលថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤។
ក្រោយតុលាការធម្មនុញ្ញបណ្តេញ លោក សេដ្ឋា ថាវីស៊ីន ចេញពីអំណាចនៅថ្ងៃទី១៤សីហា២០២៤ គណបក្សភឿថៃដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះបានស្នើបេក្ខភាពជំនួសគឺ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅ២ថ្ងៃក្រោយមក ហើយក៏បានដឹកនាំរដ្ឋាភិបាលដ៏រដាក់រដុប និងមិនដែលសម្រេចបាននូវសមិទ្ធផលគោលនយោបាយអ្វីឡើយ ដោយសារតែការធ្វើទុកមុខម្នេញពីសំណាក់ក្រុមប្រឆាំង និងសកម្មជននយោបាយ។
គណបក្សប្រឆាំងក៏ធ្លាប់បានស្នើញត្តិបោះឆ្នោតដកសេចក្តីទុកចិត្តលើលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ប៉ុន្តែនាយករដ្ឋមន្ត្រីស្រីក្មេងបំផុតនេះ បានឆ្លងផុតការបោះឆ្នោតដកសេចក្តីទុកចិត្តកាលថ្ងៃ២៦ខែមិនាឆ្នាំ២០២៥នេះ។ វិបត្តិនយោបាយរបស់ប្រទេសថៃចេះតែកើតមានឡើងជាបន្តបន្ទាប់ ដោយសារក្រុមយោធារបស់ប្រទេសនេះតែងតែធ្វើទុកបុកម្នេញខ្លាំងលើការគ្រប់គ្រងរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមរបស់លោកថាក់ស៊ីន ក្រុមយោធាក៏បានបង្វែរស្ថានការណ៍នយោបាយក្នុងប្រទេសមកកាន់ព្រំដែនប្រទេសកម្ពុជា ដើម្បីទុកឲ្យ រដ្ឋាភិបាលដោះស្រាយ។
រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃដ៏សែនខ្សោយនោះនិងអសមត្ថភាពគ្រប់គ្រងលើក្រុមយោធាដែលគេដឹងជាទូទៅថា មានស្ថាប័នរាជវាំងនៅពីក្រោយ បានធ្លាក់ខ្លួនផុងយ៉ាងជ្រៅទៅក្នុងជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ដោយគេដឹងថា បង្កើតឡើងដោយក្រុមយោធា រហូតដល់មានការផ្ទុះអាវុធបង្ហូរឈាមដាបធរណីនៅតាមព្រំដែនថៃនិងកម្ពុជាចំនួន៥ថ្ងៃនិង៥យប់ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដា២០២៥។

នយោបាយរដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅពេលនេះស្ថិតនៅក្នុងការព្យួរតំណែងដោយតុលាការធម្មនុញ្ញដែលអាចឈានទៅបញ្ចប់មុខដតំណែងនាយករដ្ឋមន្ត្រីក្នុងខែសីហានេះ ខណៈដែលឪពុករបស់នាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលគេដឹងថា មានឥទ្ធិពលនៅពីក្រោយខ្នងរបស់កូន ក៏ប្រឈមជាប់ទោសព្រហ្មទណ្ឌនៅនឹងបទចោទមើលស្រាយស្តេច និង បទចោទព្រហ្មទណ្ឌ១ទៀតគឺ ករណីកុហកតុលាការ ដោយសារការអះអាងមានជំងឺទៅដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យនគរបាល ជាថ្នូរនឹងការគេចវេសពីការអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំ។
សាលក្រមលើសំណុំរឿងព្រហ្មទណ្ឌរបស់លោកថាក់ស៊ីន ទាំងពីរករណី នឹងត្រូវសម្រេចនៅថ្ងៃទី២២ខែសីហា និង ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥ ដែលពេលវេលាចុងក្រោយថាតើ លោកថាក់ស៊ីន នឹងអាចមានឱកាសបន្តអាជីពនយោបាយទៀត ឬក៏ត្រូបិទបញ្ចប់នយោបាយរបស់លោក ខណៈកូនស្រីរបស់លោក ក៏នឹងត្រូវតុលាការសម្រេចសេចក្តីយ៉ាងយូរនៅចុងខែសីហានេះដូចគ្នា។
សរុបមក រដ្ឋាភិបាលស៊ីវិលដឹកនាំដោយគណបក្សភឿថៃក្នុងរយៈពេល២ឆ្នាំ ឬពាក់កណ្តាលអាណត្តិកន្លងមកនេះ បានបង្កឲ្យមានអស្ថេរភាពសង្គមថៃ ការកើនឡើងនៃអំពើហឹង្សា និងឈានទៅបង្កើតអរិភាពបង្ហូរឈាមជាមួយប្រទេសជិតខាង កម្ពុជា ទៀតផង៕
រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


