ព័ត៌មានអន្ដរជាតិ
ឡាវនិងរុស្ស៊ី ចុះកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ ខណៈអាមេរិកដាក់ពន្ធខ្ពស់
ខណៈពេលដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបន្តរក្សាការដាក់ពន្ធខ្ពស់រហូតដល់៤០ភាគរយលើប្រទេសឡាវ នៅក្បែរខាងកម្ពុជា រដ្ឋាភិបាលឡាវបានងាកទៅចាប់ដៃជាមួយរុស្ស៊ី ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំពីរដែលក្នុងនោះក៏មានកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដែរ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត ទៅកាន់ទីក្រុងមូស្គូ ភាគីឡាវនិងសមភាគីរុស្ស៊ី បានចុះកិច្ចព្រមព្រៀងចំនួន៧ ប៉ុន្តែកិច្ចព្រមព្រៀងសំខាន់១ក្នុងចំណោមនោះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែររុស្ស៊ី Rosatom និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។ នេះបើយោងតាមទីភ្នាក់់ងារព័ត៌មានរុស្ស៊ី TASS។
ប្រធានទីភ្នាក់ងាររដ្ឋសហព័ន្ធរុស្ស៊ីសម្រាប់សុខភាព និងសិទ្ធិអ្នកប្រើប្រាស់ លោកស្រី អាន់ណា ប៉ូប៉ូវ៉ា (Anna Popova) និងរដ្ឋមន្ត្រីការបរទេសឡាវ លោក ថងសាវ៉ាញ ភុមវិហាន (Thongsavanh Phomvihane) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដើម្បីធានាសុខុមាលភាពអនាម័យ និងជំងឺរាតត្បាតរបស់ប្រជាជន។
ប្រទេសឡាវនិងរុស្ស៊ី តាមរយៈឯកសារដែលទើបចុះហត្ថលេខានេះ ក៏នឹងផ្តល់សម្រាប់ការស្រាវជ្រាវរួមគ្នានៃជំងឺឆ្លង ការផ្តល់សម្ភារៈ និងជំនួយបច្ចេកទេសដល់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង ក៏ដូចជាការបណ្តុះបណ្តាលអ្នកឯកទេស និងការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ។
ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ពីតំបន់នៅអាស៊ីអាគ្នេយ៍ដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចដាក់ពន្ធចំនួន៤០ភាគរយសម្រាប់ការនាំចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ប្រទេសឡាវទើបបង្កើនភាពជិតស្និទ្ធយ៉ាងខ្លាំងទៅកាន់ទីក្រុងមូស្គូ ខណៈប្រទេសមីយ៉ាន់ម៉ាដែលដឹកនាំដោយរបបយោធា បានចងសម្ព័ន្ធមិត្តយ៉ាងណែនជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


