បានចាកចេញពីកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មរីកចម្រើន ហៅកាត់ថា (G7) ជាបន្ទាន់ ចំពេលការប្រយុទ្ធគ្នាកាន់តែសាហាវរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់...
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នេះកើតឡើង១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគី លោក វ៉្លាឌីមៀរ ពូទីន និយាយគ្នាតាមទូរស័ព្ទ...
រដ្ឋបាលដូណាល់ត្រាំ គ្រោងនឹងដាក់វិធានការហាម ឬរឹតត្បិតដល់ប្រទេស៣៦ផ្សេងទៀត រួមទាំងកម្ពុជាផង និងប្រទេសភាគច្រើនពីតំបន់អាហ្វ្រិក...
ចំនួនអ្នកស្លាប់បានកើនដល់១៣នាក់ ខណៈអ្នករងរបួសមានជាង២០០នាក់ក្នុងប្រទេសអ៊ីស្រាអែលដែលត្រូវបានគេដឹងថា មានខែលការពារមីស៊ីលដ៏មានប្រសិទ្ធភាព...
រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យលោក ពូទីន បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយថា សង្គ្រាមនៅអ៊ីរ៉ង់ក៏គួរតែបញ្ចប់ដូចគ្នា...
ចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់៥នាក់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងបាញ់ផ្លោងវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ...
ក្រោយពីមានការព្រមានរបស់នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលថា រាល់ការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជំរុញឱ្យអ៊ីរ៉ង់បន្តសកម្មភាពអាវុធនុយក្លេអ៊ែរ ឬចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ត្រឹមតែ៣ថ្ងៃ អ៊ីស្រាអែលស្រាប់តែវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជាសារធាតុសំខាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងកាំជ្រួច និងបានសម្លាប់ឧត្តមសេនីយ៍កំពូល៣រូបរបស់អ៊ីរ៉ង់ មេដឹកនាំអ៊ីរ៉ង់បានប្រកាសសងសឹកវិញឲ្យចាស់ដៃ។ ការភ័យខ្លាច បានកើនឡើងថា ភាពតានតឹងដែលអូសបន្លាយយូររវាងគូប្រជែងប្រដាប់អាវុធខ្លាំងអាចផ្ទុះទៅជាសង្គ្រាមក្នុងតំបន់ពេញមួយជីវិត។ មេដឹកនាំប្រទេសមួយចំនួនជុំវិញពិភពលោកបានជំរុញឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលងាកទៅរកការចរចា ប៉ុន្តែមេដឹកនាំអាមេរិកវិញ បានដាក់ការព្រមានអីរ៉ង់ខ្លាំងៗ។ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលើកឡើងថា៖«នៅយប់នេះ អ៊ីស្រាអែលបានចាត់វិធានការឯកតោភាគីប្រឆាំងអ៊ីរ៉ង់។...