វប្បធម៌ ជំនឿ
«កុរ» កើតឆ្នាំ ១៩៨៣ និង ១៩៩៥ ខែកុម្ភៈ ការងារឡើងស្រឺតៗ មានលាភ តែត្រូវប្រយ័ត្នរឿងសុខភាពវិញ
កុរជាជ្រូកស្រុក ដែលកើតនៅឆ្នាំ ១៩៨៣ និង១៩៩៥ នៅក្នុងទ្រឹស្តីធាតុចិន សញ្ញានៃរាសីចក្រនីមួយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុមួយ ក្នុងចំណោមធាតុទាំង ៥ គឺឈើ ភ្លើង ផែនដីមាស (លោហៈ) និង ទឹក។

ទោះបីជាឆ្នាំនេះ នឹងក្លាយជាឆ្នាំមួយពិបាកបន្តិច សម្រាប់មនុស្សឆ្នាំកុរក៏ពិតមែន ។ ប៉ុន្តែបើនិយាយពីហិរញ្ញវត្ថុវិញ ចាត់ទុកថា នៅតែហូរចូលមកឥតដាច់ដដែល។
ការងារក្នុងឆ្នាំនេះ នឹងទទួលបានជោគជ័យ ឬបានផ្លាស់ប្ដូរក្នុងទិសដៅល្អណាមួយ។ កុរនឹងមានសំណាងល្អពីការងារ នឹងមានប្រាក់បន្ថែម ឬប្រាក់រង្វាន់ ក្នុងអំឡុងពេលនេះ លោកអ្នកមានឱកាសល្អពីមនុស្សពេញវ័យ ដែលចាំជួយលើកទឹកចិត្តអ្នកឲ្យទទួលបានជោគជ័យ មានកិត្តិយស មានក្រេឌីត ឬត្រូវបានគេលើកតម្កើងក្នុងរឿងការងារជារឿយៗ។
ហិរញ្ញវត្ថុក្នុងពេលនេះ ស្ថិតក្នុងស្ថានភាពល្អ អ្នកនឹងទទួលបានការគាំទ្រពីមនុស្សចាស់ទុំ និងមានឱកាសទទួលបានលាភសំណាងពីមនុស្សពេញវ័យផ្ដល់ឲ្យ ឬភេទផ្ទុយនាំលាភនាំសំណាង ចំណែកឯការវិនិយោគផ្សេងៗនៅពេលនេះ គេហៅថាខែលាភជ័យ ត្រូវចេះក្ដោបឱកាស ទើបទទួលបានជោគជ័យក្នុងទិសដៅល្អនៃប្រាក់ចំណេញត្រលប់មកវិញ។
ស្នេហាពេលនេះ មានតែភាពកក់ក្ដៅនិងការយល់ចិត្តគ្នាច្រើន ចំណែកឯអ្នករៀបការថ្មីថ្មោង នឹងទទួលបានសមាជិកគ្រួសារថ្មីមកចាប់កំណើត។ អ្នកនៅលីវ បានជួបស្នេហាបែបទន់ភ្លន់ អាចឈានចូលរោងការក្នុងក្នុងខាលនេះក៏ថាបាន។
សុខភាពក្នុងរយៈពេលនេះ នៅតែល្អ បើឈឺក៏ឆាប់ជាវិញ និងកម្រឈឺណាស់។ ប៉ុន្តែក៏ត្រូវប្រយ័ត្នចំពោះភាពតានតឹង សម្ពាធ ឬស្ថានភាពនៃការធ្វើការងារហួសប្រមាណ។ ការសម្រាកតិចតួច អាចប៉ះពាល់ដល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន។ ដោយសារកុរតែងធ្វេសប្រហែសចំពោះសុខភាពខ្លាំង គិតថាធម្មតា ពីស្រាលទៅធ្ងន់ក៏មានដែរ។ ដូច្នេះចូរប្រយ័ត្នឲ្យមែនទែន ទោះឈឺតិចតួច ក៏ប្រញាប់ព្យាបាលឲ្យទាន់ពេល។

កុរក៏ត្រូវចៀសវាងការបរិភោគសាច់មាន់ ដើម្បីសុខភាពល្អ រកឱកាសធ្វើបុណ្យជាមួយជនពិការ ដើម្បីកាត់បន្ថយគ្រោះបរិច្ចាគអង្ករ អាហារ សំលៀកបំពាក់ ថ្នាំពេទ្យ ធ្វើបុណ្យ គ្រឿងឧបភោគបរិភោគ ជួយដល់សប្បុរសជន ធ្វើបុណ្យក្នុងមូលនិធិ ចំណែកពណ៌ជាលាភសំណាងគឺ ពណ៌បៃតង ៕
គ្រូ ណុប
ចុចអាន៖«កុរ» ឆ្នាំ ២០២២ នឹងផ្លាស់ប្ដូរជីវិតឲ្យសម្បូរសប្បាយ បើហ៊ានលះបង់ ព្រមនឿយហត់
ចុចអាន៖ទាយលម្អិត «វក» អាយុ ៤២ កើតឆ្នាំ ១៩៨០ យីអ៊ុនរឿងលុយកាក់មិនល្អ តែឋានៈសង្គមឡើងខ្លាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


