វប្បធម៌ ជំនឿ
មនុស្សទម្លាប់សម្ញែងអ្វីៗស្រោប មាស ព្រោះគេមានជំនឿលើរឿងនេះខ្លាំង
តាមពិតអ្វីៗដែលស្រោមដោយស្រទាប់មាស ឬប្រើពណ៌មាស មិនថាជញ្ជាំងផ្ទះ គ្រឿងសង្ហារិម រួមនឹងសម្ភារផ្ទះបាយជាដើម ទំនងមិនមែនដោយសារគេចង់សម្ញែងអួតពីភាពមានបានដូចគិតនោះទេ តែព្រោះជំនឿហុងស៊ុយជឿថា វាអាចនាំថាមពលវិជ្ជមានដល់ម្ចាស់ និងជានិមិត្តរូបបង្កើនទ្រព្យសម្បត្តិឱ្យកើតមានហូរហៀរ។

តាមជំនឿជនជាតិអាស៊ី ពណ៌មាស ជាពណ៌ហុងស៊ុយល្អផុតលេខ អាចហៅសំណាងបានគ្រប់ច្រកល្ហក និងមិនងាយឆុងជាមួយធាតុណាៗឡើយ។ ដូច្នេះហើយ ទើបបានជាអ្នករកស៊ី និងអ្នកមានជីវភាពមធ្យមឡើងទៅ រមែងប្រើពណ៌មាសឱ្យច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន មិនថានៅក្នុងគេហដ្ឋាន តូប ហាង និងសូម្បីសម្ភារប្រើប្រាស់ដូចជា ចាន ស្លាបព្រា សម និងជញ្ជាំងបន្ទប់ទឹក។ល។

មានពណ៌មាសនៅក្នុងផ្ទះ មានន័យថា ម្ចាស់លំនៅនឹងប្តូរជីវិតទៅជាហង្ស ផ្លាស់ពីក្រមកមានមិនខានក្នុងអនាគតដ៏ខ្លី។ បើកំពុងមានស្រាប់ ជីវិតកាន់តែថ្កុំថ្កើង។ វាក៏តំណាងឱ្យភាពពិសេសនៃទំនាក់ទំនងទាំងការងារ គ្រួសារ និងស្នេហាផងដែរ។

ពណ៌មាសគឺជានិមិត្តរូបនៃភាពអស្ចារ្យ និងទ្រព្យសម្បត្តិកំពុងធ្វើដំណើរមករកម្ចាស់ ព្រមទាំងមានជំនួយហិរញ្ញវត្ថុកសាងជីវិតកាន់តែខ្ពង់ខ្ពស់។
នៅក្នុងប្រពៃណីចិនវិញ ពណ៌លឿងឬពណ៌មាស តំណាងឲ្យផែនដី ជានិមិត្តរូបនៃរាជវង្ស និងត្រូវបានបម្រុងទុកសម្រាប់អធិរាជ កាលពីជំនាន់បុរាណ។

ក្នុងប្រវត្តិសាស្ត្រ រជ្ជកាលរាជវង្សសុង (៩៦០-១២៧៩) គេប្រើក្បឿងរលោងពណ៌លឿងពណ៌មាស ដើម្បីសង់វិមានអធិរាជ។ លុះមកដល់អំឡុងរាជវង្សមីង (១៣៦៨-១៦៤៤) និងរាជវង្សឆេង (១៦៣៦-១៩១១) អធិរាជតែងតែគ្រងអាវផាយពណ៌លឿងឬពណ៌មាស ។ សូម្បីរទេះរុញ ឬផ្លូវដែលព្រះរាជាយាងកាត់ក៏សុទ្ធសឹងមានពណ៌លឿងឬពណ៌មាសដែរ។ ងាកទៅមើលទង់ជាតិផ្លូវការនាបុរាណកាល ក៏ជាពណ៌លឿង។ ចំណែកត្រាផ្លូវការ ត្រូវបានស្រោបដោយក្រណាត់ពណ៌លឿងដូចគ្នា។
ដូច្នេះហើយ ទើបគេជឿថា ពណ៌មាស ជាពណ៌ហុងស៊ុយល្អបំផុតទាំងខាងទ្រព្យសម្បត្តិ លុយកាក់ សុភមង្គល និងភាពរីកចម្រើន៕
អត្ថបទ៖ សន្យា
ចុចអាន៖ នេះជាពណ៌ហុងស៊ុយ អាចនាំលាភសំណាងដល់តារានិកររបស់អ្នក ក្រោយចូលឆ្នាំចិន
ចុចអាន៖ ទំនាយមួយទៀតរបស់លោកយាយ Baba Vanga កំពុងក្លាយជាការពិតបណ្ដើរៗហើយ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


