វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ផ្ដោតជាធំ លើក្បួនខ្នាតស្លៀកពាក់បុរាណ នៅតំបន់រមណីយដ្ឋានអង្គរ
របរថ្មី គឺការជួលស្លៀកសំលៀកបំពាក់បុរាណ ចូលទស្សនា និងថតរូបអនុស្សាវរីយ៍នៅតំបន់អង្គរ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន និងយុវជន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចាប់ពីខានស្អែកនេះ។ ដោយមានតូបជួលសំលៀកបំពាក់បុរាណខ្លះ បានយកសំលៀកបំពាក់ និងរបៀបស្លៀកពាក់របស់ប្រទេសជិតខាងមកតែងជូនភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានចុះណែនាំកែតម្រូវឱ្យស្លៀកពាក់ត្រូវតាមក្បួនខ្នាតបុរាណខ្មែរវិញ។

លោក ឡុង កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះថា អាជ្ញាធរជាតិអប្សរា គាំទ្រណាស់ ចំពោះការស្លៀកសំលៀកបំពាក់បុរាណខ្មែរ ពិសេសក្នុងតំបន់ប្រាសាទបុរាណខ្មែរ ព្រោះការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីមកទស្សនាប្រាសាទបុរាណ ជារឿងល្អណាស់ និងគួរលើកទឹកចិត្ត មិនមានអ្វីខុសទេ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ របៀបរបបនៃការស្លៀកពាក់នោះ។

លោក ឡុង សុសល មានប្រសាសន៍បញ្ជាក់ថា៖ “តើការគ្រងសំលៀកបំពាក់នោះត្រឹមត្រូវតាមក្បួនខ្នាតបុរាណខ្មែរ តាមក្បួនខ្នាតប្រពៃណីខ្មែរដែរ ឬទេ? ព្រោះយើងត្រូវដឹងថា សំលៀកបំពាក់មួយចំនួន អាចប៉ះ ឬស្រដៀងរបស់ប្រទេសជិតខាង ដោយសារយើងមានទំនាក់ទំនង មានទំនៀបទម្លាប់មួយចំនួនសឹងតែប្រហាក់ប្រហែលគ្នា និងមានខ្លះសឹងតែដូចគ្នាតែម្ដង”។

អគ្គនាយករង នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា រូបនេះមានប្រសាសន៍បន្ថែមថា ពេលខ្លះប្រជាពលរដ្ឋក៏មិនបានដឹងខ្លួនថាកំពុងតែស្លៀកពាក់ដែលជាទម្រង់សំលៀកបំពាក់បែបប្រទេសជិតខាង ដោយមិនបានដឹងថា នោះមិនមែនជាការស្លៀកពាក់បែបបុរាណខ្មែរ។

លោក ឡុង កុសល មានប្រសាសន៍បញ្ជាក់ថា៖ “នេះជាអ្វីដែលយើងបារម្ភ កុំឱ្យយើង [ភ្ញៀវទេសចរជាតិ អន្តរជាតិ] គ្រងសំលៀកបំពាក់ដោយមិនបានត្រឹមត្រូវ។ មិនមែនយើងហាមប្រជាពលរដ្ឋស្លៀកពាក់សំលៀកបំពាក់បុរាណចូលប្រាសាទបុរាណនោះទេ គ្រាន់តែកុំឱ្យច្រឡំរបស់គេ ថាជារបស់យើង”។

លោក ឡុង កុសល បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានធ្វើការត្រួតពិនិត្យ និងណែនាំមួយចំនួន ព្រមទាំងមានផែនការបណ្ដុះបណ្ដាលការស្លៀកពាក់ជាមូលដ្ឋានបន្តទៀត ដែលត្រូវការពេលវេលា ការរៀបចំក្រុមការងារ និងប្រមូលក្រុមអាជីវករដែលប្រកបរបរជួលសំលៀកបំពាក់បុរាណ ឱ្យចេះស្លៀកពាក់បានត្រឹមត្រូវតាមក្បួនខ្នាតបុរាណខ្មែរ។

គួរបញ្ជាក់ថា ថ្វីដ្បិតមិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានត្រឹមតែកម្មវិធី សង្ក្រាន្តភូមិខ្ញុំ នៅតាមតំបន់ប្រាសាទមួយចំនួនក្ដី ប៉ុន្តែខេត្តសៀមរាប ជាគោលដៅពិសេស ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រៀមនឹងទៅកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីខានស្អែកនេះ។ ចំណែកការជួលសំលៀកបំពាក់បុរាណ ចូលកម្សាន្ត និងថតរូបអនុស្សារីយ៍ជា ក្រុមគ្រួសារ ក្រុមមិត្តភក្ដិ ឬគូស្នេហ៍ នៅតំបន់ប្រាសាទបុរាណ ក៏ជាមុខសញ្ញារបស់ភ្ញៀវទេសចរ ពិសេសក្រុមយុវជនផងដែរ ខណៈរបរនេះ ទើបតែបង្កើត និងផុសផុលនៅដើមឆ្នាំ ២០២២ នេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


