ព័ត៌មានអន្ដរជាតិ
តួកគី ថ្កោលទោសការវាយប្រហារ លើនាវាដឹកប្រេងឆៅរុស្ស៊ី នៅសមុទ្រខ្មៅ
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនតួកគី លោក Abdulkadir Uraloglu បាននិយាយថា យន្តហោះដ្រូនមួយគ្រឿងបានវាយប្រហារនាវាដឹកប្រេងឆៅ ដែលបានចាកចេញពីប្រទេសរុស្ស៊ី ដោយបណ្តាលឲ្យមានការផ្ទុះនៅក្នុងសមុទ្រខ្មៅ ក្បែរច្រកសមុទ្រ Bosphorus នៃទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា។
រដ្ឋមន្ត្រីតួកគី លើកឡើងថា៖«ទីក្រុងអង់ការ៉ា (Ankara) ថ្កោលទោសការវាយប្រហារនេះ ដែលខ្លួនបាននិយាយថា បានកំណត់គោលដៅលើនាវាដែលដំណើរការដោយប្រទេសតួកគី»។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារ Reuters ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក Oncu Keceli បានបង្ហោះលើបណ្ដាញសង្គម X ថា នាវាដឹកប្រេងនៅក្នុងហេតុការណ៍នោះគឺនាវា Altura ដែលកាន់ទង់ជាតិប្រទេសសៀរ៉ាឡេអូន (Sierra Leone) ដំណើរការដោយក្រុមហ៊ុនតួកគី។ យ៉ាងណា សមាជិកនាវិកទាំង ២៧នាក់នៅលើនាវាមានសុវត្ថិភាព ខណៈការត្រួតពិនិត្យបច្ចេកទេស និងវិធានការឆ្លើយតបកំពុងត្រូវបានអនុវត្តបន្ទាប់ពីហេតុការណ៍នេះ។
អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់ទៀតថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសតួកគី និងជាការរំលោភលើច្បាប់អន្តរជាតិ។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពសមុទ្រ សន្តិសុខបរិស្ថាន និងការការពារជីវិត និងទ្រព្យសម្បត្តិនៅក្នុងតំបន់ផងដែរ។
លោកព្រមានថា ព្រឹត្តិការណ៍ដូចជាការវាយប្រហារលើនាវាដឹកប្រេង Altura បង្កើនហានិភ័យនៃជម្លោះកាន់តែកើនឡើងនៅក្នុងសមុទ្រខ្មៅ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ការកើនឡើង។ យ៉ាងណាមិញ ទីក្រុងអង់ការ៉ា កំពុងរក្សាទំនាក់ទំនងការទូតជាមួយភាគីពាក់ព័ន្ធ និងសង្កត់ធ្ងន់លើការរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ក្រោមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ និងសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៦ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


