វប្បធម៌ ជំនឿ
រឿងអស្ចារ្យទាំង ៧ ដែលយើងមិនធ្លាប់បានដឹងពីសុបិន
យើងទាំងអស់គ្នាដឹងហើយថា សុបិនគ្មានពណ៌គ្មានក្លិន ហើយអ្វីដែលយើងឃើញនៅក្នុងសុបិនគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ អ្វីដែលយើងបានឃើញនៅក្នុងសុបិន អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់យើង។
នេះជារឿងអស្ចារ្យទាំង ៧ ដែលយើងមិនធ្លាប់បានដឹងពីសុបិនទាល់តែសោះ ៖
១. ខួរក្បាលធ្វើសកម្មភាពពេលយើងសុបិន

តើអ្នកធ្លាប់គេងមិនលក់ ហើយរសាប់រសល់ក្នុងខួរក្បាលដែរឬទេ? នេះក៏ដោយសារតែខួរក្បាលមិនព្រមសម្រាកទាល់តែសោះ។ អ្វីដែលអស្ចារ្យដែលមនុស្សភាគច្រើនមិនមិនធ្លាប់បានដឹងពីមុនមកគឺថា ផ្នែកជាច្រើននៃខួរក្បាល ពិតជាមានសកម្មភាពនៅពេលយើងគេងពិតមែន។ ជាពិសេសផ្នែកដែលមើលឃើញ និងប្រព័ន្ធអវយវៈដែលទទួលខុសត្រូវចំពោះអារម្មណ៍។
២. សត្វ និងសុបិន
វេជ្ជបណ្ឌិតមិនប្រាកដ ១០០% ថា សត្វឆ្កែអាចសុបិនបានឬយ៉ាងណាទេ ប៉ុន្តែគេបានធ្វើរោគវិនិច្ឆ័យទៅក្នុង REM (អង្គចងចាំ) លើចលនានៃការដេក ភាគច្រើនពួកវាដេលបើកភ្នែក។ ការដេកបែបនេះ កើតឡើងចំពោះថនិកសត្វគ្រប់ប្រភេទ។

ជាទូទៅថនិកសត្វប្រើវិធីនេះជាយន្តការការពារ ពីព្រោះពួកវាអាចភ្ញាក់ដឹងខ្លួនភ្លាមៗនៅពេលពួកវាចូលក្នុងដំណាក់កាល REM ដូចដែលវេជ្ជបណ្ឌិតបានសន្និដ្ឋាន។ លំនាំនេះប្រែប្រួលពីសត្វមួយទៅសត្វមួយ ហើយជាការពិត វាខុសគ្នាសម្រាប់សត្វទាំងអស់ដែរ។
៣. មនុស្សញៀនកញ្ឆាមិនអាចសុបិន
មនុស្សដែលបានប្រើកញ្ឆា ពួកគេគេងលក់គ្មានសុបិនអ្វីទាំងអស់! សូម្បីតែមនុស្សដែលជក់បារីជាប្រចាំក៏ដូចគ្នា ដែលបណ្ដាលឱ្យគ្រូពេទ្យសន្និដ្ឋានថា ប្រហែលជាកញ្ឆាបានធ្វើឲ្យមានការរំខានជាមួយការគេង ។
ក្នុងនោះមនុស្សដែលបានឈប់ប្រើកញ្ឆា ពួកគេក៏ចាប់ផ្ដើមមានសុបិនឡើងវិញ។ វេជ្ជបណ្ឌិតក៏បានអះអាងលើការស្រាវជ្រាវថា កញ្ឆាពិតជាប៉ះពាល់ដល់ការគេងរបស់មនុស្សជាច្រើន (បន្ទាប់ពីការធ្វើតេស្តជាច្រើនលើអ្នកជក់បារីនិងអ្នកញៀនកញ្ឆា) ។
៤. ភាពខុសគ្នានៃសុបិនរវាងបុរសនិងស្ត្រី
តាមការស្រាវជ្រាវបានបញ្ជាក់ថា បុរសនិងស្ត្រីមានសុបិនខុសគ្នា។ តាមធម្មតា សុបិនរបស់ស្ត្រីមានរយៈពេលយូរជាង បុរស។ ស្រដៀងគ្នានេះដែរ សុបិនរបស់ស្ត្រីពាក់ព័ន្ធនឹងអារម្មណ៍ជាច្រើន ផ្ទុយពីសុបិនរបស់បុរសមិនមានច្រើននោះ ។
ដោយឡែកជិត ៨% នៃសុបិនរបស់មនុស្សរាប់បញ្ចូលទាំងផ្លូវភេទ មនុស្សប្រុសទូទៅសុបិនពីកន្លែងចៃដន្យនិងមនុស្សចម្លែក ចំណែកស្ត្រីមានទំនោរចង់សុបិនពីកន្លែងដែលគេស្គាល់ និងមនុស្សដែលនៅជិតខ្លួន។
៥. មនុស្សពិការភ្នែកក៏អាចសុបិនឃើញរូបភាព

យើងប្រហែលជាគិតថាសម្រាប់មនុស្សពិការភ្នែក វាមិនអាចទៅរួចទេ ដែលអាចសុបិនឃើញរូបភាពដូចមនុស្សធម្មតាទៀត។ ប៉ុន្តែសូម្បីតែមនុស្សពិការភ្នែកពីកំណើតក៏ដោយ ក៏អាចយល់សុបិនឃើញរូបភាពភាពរស់រវើកដូចមនុស្សធម្មតាដែរ។ បើទោះបីជាពួកគេមិនអាចមើលឃើញ នៅក្នុងជីវិតពិតក៏ដោយ។
៦. ៩០ % នៃសុបិនគឺមនុស្សមិនចងចាំឡើយ
ជិត ៥០% នៃសុបិនក្នុងរយៈពេល ៥ នាទី យើងនៅចងចាំ តែបន្ទាប់ពីយើងភ្ញាក់ពីគេង នៅសល់ ៩០% យើងនឹងភ្លេចបាត់ក្នុងរយៈពេល ១០ នាទីមិនខាន។ ទោះបីជាយើងគិតថា អាចនៅចងចាំសុបិនក៏ដោយ តែវាបានត្រឹមមួយភ្លែត ទីបំផុតយើងនឹងភ្លេចទាំងអស់ដដែល។
៧. កុមារសុបិនអាក្រក់ច្រើនជាងមនុស្សពេញវ័យ

ជឿឬមិនជឿ កុមារមានសុបិនអាក្រក់ច្រើនជាងមនុស្សពេញវ័យធម្មតា ជាពិសេសនៅពេលអាយុដែលមិនអាចនិយាយបាន។
ទារកជាធម្មតាយំនៅពេលឃើញមនុស្ស ឬនៅពេលពួកគេនៅក្បែរមនុស្សប្លែកមុខ ពីព្រោះពួកគេបានដឹងពីអនាគតរបស់ពួកគេម្នាក់ៗ។ ប៉ុន្តែនៅពេលក្មេងចាប់ផ្ដើមចេះនិយាយ និងធ្វើអន្តរកម្ម ពួកគេនឹងបាត់បង់អំណាចទាំងនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អត្ថន័យក្នុងសុបិន ៦យ៉ាងបញ្ជាក់ហេតុការណ៍ក្នុងជីវិតពិត ដែលអ្នកមិនគួរព្រងើយកន្តើយ
ចុចអាន៖ សុបិនផ្កាពណ៌លឿងប្រផ្នូលអំពីការកែលម្អជោគវាសនាដោយ ព្រលឹងវិញ្ញាណដែលយើងគោរពបូជា
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


