Connect with us

វប្បធម៌ ជំនឿ

«មមី» តោងប្រយ័ត្នសុខភាពឲ្យមែនទែន ឆ្នាំ ២០២៣ អាជីពជួបរឿងច្របូកច្របល់ខ្លាំង

បានផុស

នៅ

យោងតាមហោរាសាស្ត្រ​ចិន ក្នុងឆ្នាំ ២០២៣ មមីនឹងជួបបញ្ហាចាក់ស្រេះដោយសារតែទទួលរងពីទេវតា Tai Sui (តារាអាយុ) ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ឆ្នាំ​នេះ​នឹង​មាន​ការ​ឡើង​ចុះ​ខ្លាំង ហើយ​អ្នកក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ក្នុង​អាជីព​ការងារ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព យោងតាមហោរាសាស្ត្ររបស់មនុស្សកើតក្នុងឆ្នាំមមី​ ​មានភាព​ច្របូកច្របល់​ខ្លាំង។ នាពេលនេះ​អ្នក​នឹង​មាន​ក្រុម​មនុស្ស​អាក្រក់​ជាច្រើន​ ដែលប៉ងមកប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​នៅឆ្នាំនេះ។ សេះ​ដែល​ទើប​ចូល​មក​ធ្វើការ​ក្នុង​ឆ្នាំ​នេះ ​ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន ហើយ​កុំ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​នឹង​បំផ្លាញ​អាជីព​ការងារ។ ក្នុងការងារប្រចាំថ្ងៃ អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់​បន្ថែមទៀត ហើយអ្នកគួរតែប្រយ័ត្នក្នុងកិច្ចការក្រុមហ៊ុន។ សម្រាប់បុគ្គលដែលទើបចូលធ្វើការក្នុងក្រុមហ៊ុនបង្កើតថ្មី សមត្ថភាពរបស់អ្នកក្នុងការទប់ទល់នឹងការតូចចិត្តក្នុងកំឡុងឆ្នាំនេះនឹងខ្សោយ ដូច្នេះហើយ អ្នកគួរតែធ្វើរឿងមួយជំហានម្តងៗ។ ប្រសិនបើអ្នកធ្វេសប្រហែស ការខិតខំប្រឹងប្រែង និងការចាប់ផ្តើមអាជីវកម្មទាំងអស់នឹងត្រូវបំផ្លាញ។ ដោយឡែក​សម្រាប់អ្នកចាប់អាជីពជាតារា អ្នក​នឹង​ទទួល​បាន​ផល​ច្រើន​ជា​មិន​ខាន។ ដរាបណាអ្នកចាប់យកឱកាស នោះអ្នកអាចសម្រេចបានលទ្ធផលល្អមានឈ្មោះបោះសំឡេងក្នុងវិស័យនេះ។ សម្រាប់អ្នកប្រកបរបររកស៊ី រាសីអ្នក នឹងមានលាភច្រើនណាស់ក្នុងឆ្នាំនេះផងដែរ។

ស្នេហា ចំពោះ​បុគ្គល​នៅ​លីវ អ្នក​នឹង​មាន​សំណាង​ច្រើន​ក្នុង​ការ​ជួប​រឿង​ស្នេហា ហើយ​អាច​ទទួល​បាន​ទំនាក់ទំនង​ល្អ​មួយ។ ស្នេហា​នេះ​នឹង​ចាប់ផ្តើមពីទំនាក់ទំនងតិចៗរវាងគ្នា។ ទោះយ៉ាងណា ​អ្នក​ក៏​គួរ​តែ​ពិចារណា​ពី​ចរិតលក្ខណៈ និងតម្លៃរបស់ភាគីម្ខាងទៀត ហើយប្រសិនបើ​អ្នកយល់ថា​គាត់/នាង​សមរម្យ គួរតែព្យាយាមធ្វើឲ្យ​ទំនាក់ទំន​កកាន់តែស៊ីជម្រៅ​លើសមុន។ ចំពោះអ្នកមាន​គូគាប់​ទ្រនាប់​ចិត្ត បើ​ទំនាក់ទំនង​ល្អ​ គួរ​នាំមនុស្សជាទី​ស្រឡាញ់​ទៅ​ជួប​ចាស់ទុំ និង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ដើម្បីឲ្យ​​ទំនាក់ទំនង​កាន់តែ​រឹងមាំ ។ អ្នករៀបការហើយ ប្រសិនបើលក្ខខណ្ឌអនុញ្ញាត ត្រូវធ្វើដំណើរកម្សាន្តបន្ថែម ឬដំណើរទេសចរណ៍ដោយការបើកបរដោយខ្លួនឯងជាមួយដៃគូរបស់អ្នក ដែលអាចបង្កើនទំនាក់ទំនងកាន់តែរឹងមាំជាងមុន។ សម្រាប់អ្នក​ដែល​មាន​កូន អ្នក​គួរ​មាន​ចិត្ត​អត់​ធ្មត់​នឹង​កូន​ឲ្យ​បាន​ច្រើន ហើយ​ធ្វើ​ជា​គំរូ​ដល់​ពួកគេជានិច្ច។

ទ្រព្យសម្បត្តិ ក្នុងឆ្នាំនេះមនុស្សកើតក្នុងឆ្នាំមមី នឹងមានភាព​ច្របូកច្របល់​យ៉ាងខ្លាំង ​នៅក្នុងសំណាង​ផ្ទាល់ខ្លួន។ ដោយសារតែ​ឥទ្ធិពល​នៃភាពចលាចលក្នុង​អាជីព ប្រាក់ចំណូល​នឹងមិន​ស្ថិតស្ថេរ​ខ្លាំង ហើយវា​នឹងមានភាពងាយស្រួលសម្រាប់មនុស្សអាក្រក់​នៅកន្លែងធ្វើការ ប៉ះពាល់ដល់​អាជីពរបស់យើង ដែល​នាំឲ្យ​មានគំនិត​ផ្លាស់ប្តូរ​ការងារ។ ដូច្នេះហើយ អ្នកត្រូវយកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​ពាក្យ​សម្ដី និង​ទង្វើ​នៅ​កន្លែង​ធ្វើការ ​កុំ​បង្ហាញ​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន (ពាក្យ​សម្ងាត់​ជា​ដើម) ទៅកាន់​អ្នកដទៃ​ឲ្យសោះ។ ក្នុង​ឆ្នាំនេះ​ហាម​បណ្ដាក់ទុន​ ព្រោះរាសីអ្នក​​មិនមាន​សុទិដ្ឋិនិយម​ទេ។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​បណ្ដាក់ទុន និង​គ្រប់គ្រង​លុយ អ្នកត្រូវតែធ្វើកិច្ចការឲ្យ​បានល្អ ហើយកុំគិតពីការរកលុយ​ដោយ​ប្រើប្រាស់​ផ្លូវកាត់។ ដោយសារតែសំណាងទ្រព្យសម្បត្តិមិនល្អ អាចមានហានិភ័យ​នៃការខាតបង់ ឈានដល់​ការក្ស័យធនមិនខាន។

សុខភាព នៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយសារតែឥទ្ធិពលរបស់ផ្កាយគ្រោះរបស់មមី អ្នកនឹង​ស្ថិតក្នុងស្ថានភាពកាយសម្បទា​ខ្សោយ ហើយថែមទាំងអាចរងទុក្ខដោយជំងឺទៀតផង។ ​គួរតែពិនិត្យរាងកាយឲ្យ​បានទៀងទាត់ ពង្រឹងទម្លាប់នៃការហាត់ប្រាណ​បន្ទាប់ពីធ្វើការ និង​បង្កើនភាពស៊ាំ។ លើស​ពី​នេះ​ទៀត អ្នក​ទំនង​ជា​មាន​របួស​រាង​កាយ​ដោយ​សារ​ការងារ​មមាញឹក។ ប្រសិនបើអ្នកជួប​ការលំបាកនៅកន្លែងធ្វើការ អ្នកនឹងត្រូវធ្វើអ្វីគ្រប់យ៉ាង​ដែលអាចធ្វើទៅបានដើម្បីយក​ឈ្នះ។ ដូច្នេះ អ្នក​គួរតែ​បង្កើត​ទម្លាប់​ធ្វើការ និង​សម្រាក​ឱ្យ​មាន​សុខភាព​ល្អ ញ៉ាំ និង​គេងឲ្យ​​ទាន់​ពេល។

សរុបមក ក្នុង​ឆ្នាំ​នេះ ដោយសារ​ឥទ្ធិពល​របស់​ទេវតា Tai Sui សុខភាព​រាង​កាយ​របស់​អ្នក​ត្រូវ​មិនសមប្រកបឡើយ​។ ទោះបី​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នក​ក៏​ដោយ ក៏​នឹង​មាន​ជំងឺ​តូចៗ​ដែលតាមយាយីដូចគ្នា៕

គ្រូ ណុប

ចុចអាន៖ឆ្នាំ ២០២៣ «វក» ស្នេហាល្អប្រសើរជាងមុន តែមកជួបរឿងរកាំរកូសជាមួយការងារវិញ

ចុចអាន៖«មមែ» ឈប់ភ័យព្រួយ ឆ្នាំ ២០២៣ អាជីពការងារអ្នករលូនទៅមុខវិញហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

វិសោធនកម្មមាត្រា៣៣៖ រដ្ឋមន្ត្រីយុត្តិធម៌ ថា ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋខ្មែរ

សន្តិសុខសង្គម៤ នាទីutes មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

កុល ដាវី រំលឹកចំណងស្នេហ៍ ១០ឆ្នាំ ជាមួយ សុខ រក្សា និងសន្យាថែសុភមង្គលនេះឱ្យគង់វង្សដល់ចាស់

កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម