Connect with us

វប្បធម៌ ជំនឿ

ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រោង» ក្នុងធាតុទាំង ៥

បានផុស

នៅ

មនុស្សប្រុសស្រីដែលមានឆ្នាំកំណើតរោង ច្រើនតែជាមនុស្សមានមន្តស្នេហ៍ និងពោរពេញដោយថាមពលជីវិត។ ពួកគេក៏មានភាពឆ្លាតវៃ ប៉ិនប្រសព្វ និងមាន​គោលដៅ​ផ្ទាល់ខ្លួន ដោយជឿជាក់ថា គ្មានអ្វីអាច​បញ្ឈប់​ពួកគេបាន​ឡើយ។ ប៉ុន្តែ​ពេលខ្លះរោង​ក៏​មាន​ភាព​ខ្ចិល​ច្រអូស​ និង​ធ្វើ​ការងារ​តែង​ទុក​ពាក់​កណ្ដាលទីផងដែរ។

ទោះ​យ៉ាងណា​ ខាងលើនេះគ្រាន់តែជា​ការ​ទស្សន៍ទាយ​នៅ​ចរិត​ឆ្នាំ​រោង​រួម​គ្នា​ប៉ុណ្ណោះ ​បើ​យោង​តាម​ហោរាសាស្ត្រ​ ឆ្នាំ​រោង​មាន​ធាតុ​ដល់​ទៅ​៥ខុសៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ រោង ធាតុ​ឈើ ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩០៤ និង ១៩៦៤

មនុស្ស​ដែលមាន​ធាតុ​ឈើ គឺ​ជា​មនុស្ស​រាង​ប្រកាន់​ខ្លួន ហើយ​បដិសេធ​មិន​និយាយច្រើន។ ពួកគេ​មិន​សាទរ​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្លែក​មុខ​ ឬ​នរណា​ដែល​មុន​ស្គាល់​ឡើយ។​ មិន​ចម្លែកទេ ​ដែល​មនុស្ស​ឆ្នាំ​រោងធាតុឈើ​ពុំសូវ​មាន​មិត្ត​ជិតស្និទ្ធ​ច្រើន​ក្នុង​ជីវិត។ ទោះបីជា​ខ្វះ​ទំនាក់ទំនង​រវាង​បុគ្គល​ល្អ​ជាច្រើន​ក៏ដោយ ប៉ុន្តែ​នាគ​ឈើ​ក៏​ពូកែ​ដោះស្រាយបញ្ហា បាន​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ក្រុម​មិត្ត​ផង​ដែរ។

២ រោង ធាតុភ្លើង ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩១៦ និង ១៩៧៦

ទាំង​មនុស្ស​ប្រុសនិង​ស្រី​ដែល​មាន​ធាតុ​ភ្លើង តែងតែមានរូប​សម្រស់​លោម​ឆោម​ល្អ​ស្អាត​ពី​កំណើត ហើយក៏ជា​ឱកាស​មួយ​ដែល​ពួកគេ​អាច​ស្រលាញ់​អ្នកណាក៏បាន។ នាគភ្លើង​មាន​ចំណង់ចំណូលចិត្ត​ស្រលាញ់​​​​ភព​អង្គារ និង​ពណ៌​ក្រហម ដោយ​ទិស​ខាង​ត្បូង​ជា​ទិស​សំណាង ខណៈរដូវក្តៅ​គឺ​ជា​រដូវកាល​ដែល​ពួកគេ​ចូលចិត្ត ហើយសត្វនាំ​សំណាងរបស់នាគភ្លើង​​​គឺសត្វ​ហ្វូនីក​របស់​ចិន។ ទោះយ៉ាងណា មិនមែននាគភ្លើងទាំងអស់​តែឆ្លាតទេ បុគ្គលនេះ ភាគច្រើនអាចធ្វើរឿងត្រឹមត្រូវ​តាមពេលវេលា​ត្រឹមត្រូវ ដោយប្រើប្រាស់​ឱកាស​ឲ្យ​បានពេញលេញ ហើយជារឿងធម្មតាដែល​នាគ​ភ្លើង​​ងាយ​នឹង​ទទួលបានជោគជ័យ​ទាំងក្នុងអាជីព និង​ជីវិត។

៣ រោងធាតុដី ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩២៨ និង ១៩៨៨

ចំពោះ​បុគ្គល​ដែល​កើត​ក្នុង​ធាតុដី ច្រើនតែជាមនុស្សឆ្លាត​មានមហិច្ឆតា និងឧស្សាហ៍ព្យាយាម​រាល់​កិច្ចការ​ដែល​បំពេញ ​ជា​ពិសេស​នោះគឺ ​ធ្វើអ្វីគ្រប់យ៉ាង​ជាវិជ្ជមានក្នុងជីវិត។ នាគដី​អាច​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ ប្រសិនបើ​បន្តខិតខំប្រឹងប្រែង ប៉ុន្តែនាគដីច្រើនតែធ្វើអ្វី​មួយ​ទុក​ចោល​ពាក់​កណ្ដាល​ទី។ ត្បិតថាពេលខ្លះពួកគេ​ខ្វះខ្ចាយ​ ប៉ុន្តែ​ឆ្នាំ​រោងធាតុដី​ក៏​មាន​ចិត្តស្រលាញ់​ដោយ​ស្មោះ ​ឬ​គ្មាន​ដាន​នៃ​អាកប្បកិរិយា​អួតអាង ហើយពួកគេ​មាន​ទំនោរ​ចង់​ក្លាយ​ជា​មនុស្ស​សប្បុរស​ជានិច្ច។

៤ រោង ធាតុមាស ចំពោះមនុស្សដែលក្នុងឆ្នាំ ១៩៤០ និង ២០០០

មនុស្សដែលមានធាតុមាស មានលក្ខណៈធម្មជាតិ និង​ស្មោះត្រង់ ហើយពួកគេតែងតែ​ផ្លាស់ប្តូរ​ចិត្តដោយសារ​តែ​អារម្មណ៍​ឡើងចុះមិនទៀងទាត់ប៉ុណ្ណោះ។ ជួនពេលខ្លះពួកគេតែងតែត្រូវបានអ្នកដទៃទាយចរិតលក្ខណៈ ប៉ុន្តែមិនមែនមានន័យថា​ធាតុមាសនឹងបង្កគ្រោះថ្នាក់នោះទេ។ ពួកគេសង្ឃឹមថា ខ្លួននឹងរស់នៅក្នុងជីវិតគ្រួសារប្រកបដោយ​សុខដុមរមនា មានសន្តិភាព ហើយព្រឹត្តិការណ៍ល្អៗដូចជា​ការឡើង​ឋានៈ និងការមានកូន នឹ​ងកើតឡើងចំពោះគ្រួសារ​របស់​ពួកគេ។ ទោះយ៉ាងណាក៏ដោយ មនុស្សចាស់ក្នុងគ្រួសារងាយរងគ្រោះនឹងជំងឺបន្តិចបន្តួច ដោយសារសុខភាពមិនល្អ។ ដូច្នេះ ធាតុ​មាស​អ្នក​កើត​ឆ្នាំ​រោង ​គួរ​ថែរក្សា​មនុស្ស​ចាស់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ឲ្យ​បាន​ច្រើន​។

៥ រោង ធាតុ​ទឹក ចំពោះមនុស្សដែលកើតក្នុងឆ្នាំ ១៩៥២ និង ២០១២

ធាតុទឹក ជា​មនុស្សមើលឃើញ​ឆ្ងាយ ដោយមានការតស៊ូក្នុងជីវិត ប៉ុន្តែខ្វះភាព​ឯកោបន្តិច ហើយ​តែងតែ​ហែលឆ្លង​ឧបសគ្គ​ជាប់មកតាំងពីតូច។ ពួកគេ​មានភាព​ស្វាហាប់ និងអត់​ធន់ខ្លាំង ដោយ​យក​ចិត្តទុក​ដាក់លើ​គ្រប់​ព័ត៌មាន​លម្អិត ដើម្បីធានាបាននូវភាពល្អឥតខ្ចោះ ប៉ុន្តែក៏ងាយនឿយហត់​ផងដែរ។​ នាគទឹកតែងតែមានមិត្តភ័ក្តិភេទផ្ទុយស្រលាញ់ពេញចិត្ត ដោយសារតែចរិតកំប្លែងរបស់ពួកគេ ហើយក៏ងាយនឹងមានស្នេហាហ៊ុំព័ន្ធជុំវិញផងដែរ៕

គ្រូ ណុប

ចុចអាន៖ទម្លាយអត្តចរិតធាតុទាំង ៥ របស់មនុស្សកើតឆ្នាំ «ច»

ចុចអាន៖ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រកា» ក្នុងធាតុទាំង ៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក ដាំបង្គោលជាប់របងសាលាសន្ធរម៉ុក ការពារកុំឲ្យរថយន្តចតលើផ្លូវថ្មើរជើង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង២០នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ព្រមានឲ្យគ្រប់គ្នាចេញពីទីក្រុងតេហេរ៉ង់ ជាបន្ទាន់ ទំនងជិតកើតរឿងធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

៤ថ្ងៃ អ៊ីរ៉ង់ បាញ់មីស៊ីល ៣៧០គ្រាប់ដាក់អ៊ីស្រាអែល វាយប្រហារជោគជ័យលើ ៣០ទីតាំង

Sokha Hotels

ព័ត៌មានពេញនិយម