វប្បធម៌ ជំនឿ
មុនតម្កល់ព្រះពុទ្ធរូប ត្រូវដឹងក្បួន ៣យ៉ាង ទើបអាចនាំសុភមង្គលចូលផ្ទះ
ក្នុងផ្ទះរបស់ពុទ្ធសាសនិក មិនគួរអត់រូបសំណាកព្រះពុទ្ធអង្គឡើយ។ ព្រះពុទ្ធរូប ជាវត្ថុស័ក្ដិសិទ្ធិ ដែលអាចនាំសំណាងគ្រប់ពេល ជាពិសេសគេជឿថា អាចការពារវិញ្ញាណអាក្រក់ទាំងឡាយមិនឱ្យចូលមកក្បែរខ្លួន។
ជាមួយគ្នានោះ មុនតម្កល់ព្រះពុទ្ធរូបក្នុងគេហដ្ឋាន អ្នកគួរស្វែងយល់ក្បួនតម្រាមួយចំនួន ដើម្បីនាំភាពសុខសប្បាយដល់គ្រួសារទាំងមូល។

ការរៀបចំអាសនៈ
អាសនៈតម្កល់ព្រះពុទ្ធរូប គួរជាទីខ្ពស់ផុតពីដី ឬឥដ្ឋ ត្បិតការតម្កល់វត្ថុស័ក្តិសិទ្ធិនៅទីទាប ពុំនាំសិរីសួស្ដីឡើយ។ គេជឿថា ការតម្កល់វត្ថុស័ក្តិសិទ្ធិនៅទីខ្ពស់ ប្រៀបដូចជាការហៅលុយចូលផ្ទះមិនដាច់ ហើយជោគជ័យនឹងមិនរត់ទៅណាពីម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀត អាសនៈត្រូវតែស្អាតជានិច្ច ទើបនាំសិរីសួស្ដីដល់គេហដ្ឋាន។
ទិសដៅតម្កល់ព្រះពុទ្ធរូប
ទិសខាងជើងនាំឱ្យជោគជ័យក្នុងការងាររកស៊ី។ ទិសខាងកើតធ្វើឲ្យជីវិតរីកចម្រើនគ្រប់ផ្នែក។ ទិសខាងត្បូង ជីវិតនឹងមានស្ថេរភាព។ ទិសខាងលិចនាំឱ្យជួបប្រទះឧបសគ្គច្រើន។ ភាគឦសាន ជាទិសដៅនៃវឌ្ឍនភាព នឹងមានសំណាងផ្នែកទ្រព្យសម្បត្តិ។ ភាគអាគ្នេយ៍ ជាទិសដៅនាំសុភមង្គល។ ភាគនិរតី ជាទិសដៅដែលមិនគួរតម្កល់ព្រះពុទ្ធរូប ព្រោះអាចនាំភាពនឿយហត់ មានតែឧបសគ្គមិនឈប់។ ភាគពាយ័ព្យ នាំសុខុមាលភាពដល់គ្រួសារ។
ត្រណម
ហាមដាច់ខាតដាក់តម្កល់ព្រះពុទ្ធរូបនៅជ្រុងផ្ទះ ទល់មុខទ្វារចូល ជាប់នឹងជញ្ជាំងបន្ទប់ទឹក នៅក្រោមជណ្តើរ និងនៅក្នុងបន្ទប់ដាក់អីវ៉ាន់។ កាលណាតម្កល់ព្រះពុទ្ធរូបនៅទីតាំងទាំងនេះ មិនខុសអីពីការប្រមាថដល់វត្ថុស័ក្តិសិទ្ធិឡើយ ហើយវាអាចនាំអពមង្គលដល់គេហដ្ឋាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនតម្កល់វត្ថុស័ក្តិសិទ្ធិក្នុងគេហដ្ឋាន ពោរពេញដោយសិរីសួស្ដី
ចុចអាន៖ វត្ថុស័ក្ដិសិទ្ធិ ៣ យ៉ាង ជួយបញ្ចៀសអំពើអាក្រក់គ្រប់ច្រកល្ហក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣៦ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


