Connect with us

វប្បធម៌ ជំនឿ

ក្បួនតម្កល់វត្ថុស័ក្តិសិទ្ធិក្នុងគេហដ្ឋាន ពោរពេញដោយសិរីសួស្ដី

បានផុស

នៅ

នៅតាមគេហដ្ឋានរបស់ប្រជាជនខ្មែរយើងភាគច្រើន តែងតែងមានវត្ថុស័ក្តិសិទ្ធិសម្រាប់តម្កល់ទុកគោរពបូជា មិនថាជាព្រះភូមិ ចេតិយ អដ្ឋិធាតុដូនតា ឬព្រះពុទ្ធរូបជាដើម។ ដូច្នេះដើម្បីរៀបចំវត្ថុស័ក្តិសិទ្ធិឱ្យបានត្រឹមត្រូវ ចូរធ្វើតាមណែនាំទាំង ៤ ខាងក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ពេល​វេលា​៖​ ចូរនាំយកវត្ថុស័ក្តិសិទ្ធិចូលទីលំនៅទៅតាមថ្ងៃដែលត្រូវធាតុនឹងម្ចាស់ផ្ទះ។ ជាការល្អ ចូរ​ពិគ្រោះជាមួយលោកអាចារ្យ ព្រះសង្ឃ ឬគ្រូហោរ។

២. ទីតាំង៖ ការរៀបចំវត្ថុស័ក្តិសិទ្ធិ គួរតែជ្រើសរើសកន្លែងណាដែលអាចនាំនូវសេចក្តីសុខ សេចក្តីចម្រើនដល់គ្រួសារទាំងមូល ដែលកន្លេងនោះគឺនៅទល់មុខទ្វារធំ។ ចូរចៀសវាងដាក់វត្ថុស័ក្តិសិទ្ធិនៅក្បែរប្រភពទឹកដូចជា អាងចិញ្ចឹមត្រី ឬទល់នឹងជញ្ជាំងបន្ទប់ទឹក។ល។ រីឯធុងសំរាម ក៏មិនគួរយកមកទុកក្បែរដែរ។

ក្រៅពីនោះ កុំដាក់វត្ថុពិសិដ្ឋទល់មុខកញ្ចក់ ដោយសារតែវាអាចបណ្តាលឱ្យមានការឆ្លុះបញ្ចាំង ធ្វើឱ្យថាមពលនៅក្នុងផ្ទះមានភាពច្របូកច្របល់នាំឱ្យទ្រព្យសម្បត្តិមិនមានស្ថេរភាព។

៣. ការគោរពបូជា៖ គប្បីបូជាវត្ថុស័ក្តិសិទ្ធិជាទៀងទាត់ ឬថ្វាយបង្គំឱ្យបានរាល់ថ្ងៃ ពីព្រោះការអុជធូបបូជា ឬថ្វាយបង្គំអាចជំរុញថាមពលវិជ្ជមានចូលក្នុងគេហដ្ឋាន ប្រកបដោយសិរីសួស្ដី។

៤. ការថែទាំ៖ ចូរកុំ​ទុក​ឲ្យ​វត្ថុ​បរិសុទ្ធ​កខ្វក់ ដោយសារតែធូលី សម្បុកពីងពាង ឬអាចម៍សត្វ ព្រោះតាមជំនឿគេចាត់ទុកវាជាថាមពលអាក្រក់។ ដូច្នេះចូរសម្អាតឱ្យបានទៀងទាត់ជានិច្ច៕

អត្ថបទ៖ សន្យា

ចុចអាន៖ ១០ ចំណុច គួរធ្វើមុន និងអ្វីដែលត្រូវធ្វើ ក្នុងថ្ងៃចូលឆ្នាំ ២០២៣

ចុចអាន៖ រុក្ខជាតិ ៣ប្រភេទ តាមជំនឿហុងស៊ុយ មិនគួរដាំក្បែរផ្ទះ ព្រោះអាចនាំចង្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម