វប្បធម៌ ជំនឿ
អូស្ត្រាលី ប្រគល់រូបចម្លាក់បុរាណដ៏មានតម្លៃចំនួន៣ដែលត្រូវបានគេលួច មកឲ្យកម្ពុជាវិញ
ថ្មីៗនេះ វិចិត្រសាលជាតិអូស្ត្រាលី National Gallery of Australia, Canberra បានប្រគល់រូបចម្លាក់បុរាណសំរឹទ្ធដ៏មានតម្លៃចំនួន ៣ ពីការប្រមូលរក្សាទុកវត្ថុបុរាណពីអាស៊ីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ។ នេះបើតាមការបង្ហាញឲ្យដឹងរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។

សម្រាប់ប្រទេសអូស្រ្តាលី នេះ គឺជាលើកទី១ហើយដែលវិចិត្រសាលរបស់អូស្រ្តាលីបានធ្វើការប្រគល់បេតិកភណ្ឌវប្បធម៌បែបនេះដល់ប្រទេសកម្ពុជា។ លោក វ៉ាយអេត ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាជាមួយក្រុមការងារកម្ពុជាពិភាក្សាពីបញ្ហានេះ មុនពេលរូបលោកធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមពិធីប្រគល់ជាផ្លូវការនូវរូបចម្លាក់បុរាណនេះ។ ស្ថានទូតអូស្តា្រលី បានអះអាងថា លោកឯកអគ្គរាជទូតអូស្រ្តាលី ពិតជាមានទឹកចិត្តស្រឡាញ់បេតិកភណ្ឌវប្បធម៌របស់កម្ពុជាណាស់។

សូមបញ្ជាក់ថា អូស្ត្រាលី និងកម្ពុជា បានចែករំលែកប្រវត្តិសាស្រ្តជាមួយគ្នាជាងប្រាំពីរទសវត្សរ៍មកហើយៗការប្រគល់មកវិញនូវរូបចម្លាក់បុរាណទាំងនេះ គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ប្រទេសទាំង២។ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា វាពិតជាកិត្តិយសណាស់ដែលអូស្រ្តាលី អាចការពារបេតិកភណ្ឌវប្បធម៌របស់ប្រទេសណាមួយ ព្រោះវាជាអត្តសញ្ញាណរបស់ប្រទេសជាតិនោះ៕


-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៤៣ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


