វប្បធម៌ ជំនឿ
មនុស្សឆ្នាំ វក និងរោង រាសីឡើងដល់កំពូលចាប់ពីថ្ងៃសុក្រនេះ
តើរឿងអ្វីខ្លះដែលឆ្នាំទាំងពីរគួរ និងមិនគួរធ្វើចាប់ពីពេលនេះរហូតដល់ខែមេសា មុនចូលឆ្នាំឆ្លូវ?
ដោយសារនេះជាឆ្នាំលុយកាក់បរិបូរណ៍នៃមនុស្សរាសីចក្រឆ្នាំវក ចូរបន្តផ្តល់ទាន និងធ្វើបុណ្យ ធ្វើចិត្តត្រជាក់ ហើយកាត់បន្ថយបំណងហួសហេតុនានា។
ត្បិតតែចាប់ពីថ្ងៃសុក្រទី០៩នេះទៅ រាសីអ្នកនឹងឡើងដល់កំពូលលើសខែនានាក្នុងឆ្នាំ២០២០ ពិតមែន ប៉ុន្តែនៅមានត្រណមបួនធំ ដែលត្រូវកាន់ខ្ជាប់គឺ ត្រណមចង់បានតំណែងអ្នកដទៃ ត្រណមសម្តីធំដាក់ញាតិ ត្រណមសុរាក្នងថ្ងៃសិល និងត្រណមឱ្យមនុស្សមកខ្ចីបុល (សូវឱ្យខ្លះជាជំនួយតែមិនឱ្យខ្ចី)។ បួនយ៉ាងនេះជាប្រស្នាមកកាត់លាភជ័យ ជាធម្មតាអ្នកដែលកំពុងមានរាសីរមែង មានមារមកផ្ចាញ់ ចូរកុំចុះចាញ់មារនៃចិត្តខ្លួន ដែលប៉ុនប៉ងហួសហេតុ ហើយចូររៀនឱ្យចិត្តស្ងប់ ដោយការសន្តោស ចេះគ្រប់គ្រាន់ និងអារម្មណ៍មានមេត្តា។
មនុស្សឆ្នាំរោង នឹងមានលាភពីអ្នកធំ ហើយមានប្រាក់កាសមួយចំនួនដែលខ្លួនធ្លាប់ប៉ុនប៉ងបាន មកដល់ដៃពិតប្រាកដមុនដំណាច់ឆ្នាំ២០២០ ចំណែកនៅដើមខែមេសា និងបានឋានៈការងារឡើងមួយកម្រិតទៀត ដោយសារថ្វីមាត់។ តំណមសំខាន់សម្រាប់មនុស្សឆ្នាំរោងគឺ ហាមមានស្រីញី ឬស្នេហាក្នុងឱកាសរាសីកំពុងឡើងនេះ ។ មនុស្សឆ្នាំរោងអាចរករូបកណ្តុរ ឬស្វាមកតាំងក្នុងទីលំនៅបន្ថែមជោគលាភដល់ខ្លួនជាអនេក អាចជាគ្រឿងអល្លង្ការក៏បានដូចគ្នា។
គ្រូឯម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


