Connect with us

សេដ្ឋកិច្ច

កិច្ចសន្យាបន្ថែមជិត ៧ លានដុល្លារ ធ្វើឡើងនៅកំពង់ធំ សម្រាប់ផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រងែស្រាល

បានផុស

នៅ

កិច្ចសន្យាបន្ថែមទំហំជិត ៧ លានដុល្លារ ត្រូវបានធ្វើឡើង​រវាង​ក្រុម​ហ៊ុន និង​សហគមន៍​កសិកម្ម​ទំនើប​ចំនួន ២ ​នៅ​ខេត្តកំពង់ធំ សម្រាប់​ការ​ផ្គត់ផ្គង់​ស្រូវសែនក្រអូប និង​ស្រូវ​ស្រងែ​ស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក ឃឹម​ ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៦ នេះ​ បាន​ឱ្យ​ដឹង​ថា កិច្ច​សន្យា​បន្ថែម​តម្លៃជិត ៧ លាន​ដុល្លារ​នេះ គឺ​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុនបៃតង និង​សហគមន៍​កសិកម្ម​ទំនើប​ចំនួន ២ ផ្សេង​ទៀត​នៅ​ខេត្តកំពង់ធំ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវ​ស្រងែស្រាល​នៅ​លើ​ផ្ទៃដីប្រមាណ ៦០០០​ ហិកតា ដែលធ្វើឱ្យ​បរិមាណ​ស្រូវសរុប​ដែល​បានចុះ​កិច្ចសន្យា​ជា​មួយ​ក្រុមហ៊ុន​បៃតង​កើន​ដល់​ជាង ៤ ម៉ឺនតោន ស្មើនឹង ៩,២ លានដុល្លារ។

ទន្ទឹមនេះ អ្នកនាំពាក្យរូបនេះ​បាន​បញ្ជាក់​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួង​កសិកម្ម​បាន​បញ្ចប់​ការ​តភ្ជាប់​ទីផ្សារ​ទាំង​ស្រុង​ជូនដល់សហគមន៍កសិកម្មទំនើប​ដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជា​មួយនឹង​ការធានា​តម្លៃ​សមរម្យ​ទុក​ជាមុន។

បន្ថែមជាមួយគ្នានេះ ក្រសួង​ក៏​បានសម្របសម្រួល​ឱ្យ​កសិករ​ជា​សមាជិក​ប្រមាណ ២០០០ គ្រួសារ​ទទួល​បានកម្ចី​ដើមទុន​ដែល​មាន​ការប្រាក់ទាប សម្រាប់​ការធ្វើ​ផលិតកម្ម​ស្រូវ​លើ​ផ្ទៃដី​ជិត ១៥០០០ ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយ​មានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម