សេដ្ឋកិច្ច
ឥណ្ឌា កំពុងសម្លឹងឱកាសបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅកម្ពុជា
ក្រុមហ៊ុនឥណ្ឌាចំនួនពីរនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ បានចុះទស្សនកិច្ចសិក្សាសក្ដានុពលបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ឱ្យដឹងថា ប្រសិនបើវិនិយោគិនឥណ្ឌាមកបើករោងចក្រនៅកម្ពុជា កាន់តែច្រើន នឹងពន្លឿនឱ្យវិស័យកែច្នៃស្វាយចន្ទីកម្ពុជាកើនឡើងបន្ថែមទៀត ខណៈឥណ្ឌា ជាប្រទេសដែលមានបច្ចេកវិទ្យាកែច្នៃខ្ពស់ក្នុងចំណោមប្រទេសមួយចំនួនដូចជាវៀតណាម។
លោក ស៊ុយ កុកធាន យល់ឃើញថា៖ «ឥណ្ឌាឈរលំដាប់ជាមួយវៀតណាមដែរ នៅពេលដែលគេមក គេយកបច្ចេកវិទ្យាមក ហើយយើងនឹងរៀនពីអាហ្នឹង ហើយផលិតចេញពីបទពិសោធន៍ និងចំណេះដឹង»។
«ទីផ្សារឥណ្ឌាសាកសមសម្រាប់គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជា ដែលជាប្រភេទគ្រាប់ធំ ប្រសិនបើកម្ពុជាអាចចាប់យកទីផ្សារឥណ្ឌាបាន ប្រទេសដ៏ទៃទៀត មិនអាចដើរតួផ្ដាច់មុខមកមកលើស្វាយចន្ទីស្រស់កម្ពុជានោះទេ ដែលជាទិសដៅសមាគមស្វាយចន្ទីកម្ពុជាចង់ធ្វើដើម្បីជួយពង្រឹងដល់ខ្សែច្រវាក់តម្លៃផលិតកម្មស្វាយចន្ទីរបស់កម្ពុជា ជាពិសេសជួយស្វាយចន្ទីរបស់កសិករកុំឱ្យធ្លាក់ចុះ ដើម្បីស្រោចស្រង់ជីវភាពគ្រួសាររបស់ពួកគាត»។ លោក ស៊ុយ កុកធាន បន្ថែមបែបនេះ។

សូមជំរាបថា ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅរដូវកាលថ្មី ឆ្នាំ ២០២៦ នឹងត្រូវពន្យាពេលដល់ខែមេសា ដោយសារអាកាសធាតុបានធ្វើឱ្យចន្ទីទុំយឺតជាងការរំពឹងទុក។
ទិន្នផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជារំពឹងសម្រេចបាន ៨០ ម៉ឺនតោន ដល់ ១ លានតោន នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២៦ ដោយសារការកើនឡើង នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយផលពីអាកាសធាតុ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ៧៤ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


