សេដ្ឋកិច្ច
ភ្ញៀវទេសចរទៅលេងខេត្តកំពតជិត ១លាននាក់ រយៈពេល ១០ខែឆ្នាំនេះ
ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តកំពតមានតំបន់ទេសចរណ៍ជាច្រើន ទាក់ទាញភ្ញៀវទៅកម្សាន្តរៀងរាល់សប្តាហ៍។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃសុក្រនេះថា រយៈពេល១០ខែ ឆ្នាំ ២០២១នេះ ខេត្តកំពតទទួលបានភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិជិត ១លាននាក់ មកទស្សនាកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះ។

លោក ស៊ីណុល បានបញ្ជាក់បន្ថែមថា ត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះ មានភ្ញៀវទេសចរទៅលេងខេត្តកំពតជាមធ្យមចន្លោះចំនួនពី ១៧០០០នាក់ ទៅជាង ២០០០០ម៉ឺននាក់។ លោកបានឲ្យដឹងទៀតថា នៅអំឡុងពេលភ្ជុំបិណ្យកន្លងទៅនេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ១៤ម៉ឺននាក់។
លោកប្រធានមន្ទីរទេសចរណ៍បានគូសបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្តើមចេញដើរកម្សាន្តចាប់ពីរាជរដ្ឋាភិបាល បិទបញ្ចប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បាន១សប្តាហ៍។

ជាមួយគ្នានេះ លោក គឹម ចាន់សុភា អ្នកគ្រប់គ្រងផ្ទះសំណាក់មុលីដឺរីវើ ខេត្តកំពត បានឲ្យដឹងថា ភ្ញៀវទេសចរចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់។ ជាក់ស្តែងផ្ទះសំណាក់របស់លោកមានអ្នកជួលស្នាក់នៅជាបណ្តើរៗហើយ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ គឺមានច្រើន។ នៅក្នុងបរិបទដែលភ្ញៀវទេសចរចាប់ផ្តើមចេញកម្សាន្តឡើងវិញនេះ លោក ចាន់សុភា អះអាងថា លោកមិនភ្លេចបង្កើនការការពារជំងឺឆ្លងកូវីដ-១៩នោះទេ ពោលគឺមានដាក់ឧបករណ៍វាស់កំដៅ ដបអាល់កុល និងពិនិត្យកាតវ៉ាក់សាំងរាល់ការចេញចូល ដើម្បីការងារទាំងសុវត្ថិភាពភ្ញៀវ និងសុវត្ថិភាពខ្លួនឯងផង។

សូមបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចបើកសេដ្ឋកិច្ច និងទីតាំងកម្សាន្តនានា នៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីកម្ពុជា បានចាក់ចាក់វ៉ាក់សាំងដល់ពលរដ្ឋគ្រប់ចំនួនកំណត់ ហើយការឆ្លងរីករាលដាលមានការធ្លាក់ចុះ ប្រជាពលរដ្ឋ បានចេញដើរកម្សាន្តតាមរមណីយដ្ឋាននានាគ្រប់ទីកន្លែង ពិសេសនៅតំបន់គោលដៅទេសចរណ៍មួយចំនួនដូចជា ខេត្តកំពត កែប សៀមរាប ព្រះសីហនុ និងខេត្តមណ្ឌលគិរីជាដើម៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


