Connect with us

សេដ្ឋកិច្ច

ដោយ​យក​កា​រប្រាក់​ទាប រដ្ឋាភិបាល​​ត្រៀម​ថវិកា​ជាង ២៥០ លាន​ដុល្លារ ជួយ​វិស័យ​អាទិភាព​

បានផុស

នៅ

រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% សម្រាប់វិស័យសំខាន់ៗតាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃការផ្ដល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាល​ពី​ម្សិលមិញ ដែលមានការ​ចូលរួម​ពី​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម វេង សាខុន។

យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវិដ ១៩ តាមកន្លងប្រក្រតីភាពថ្មី​ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទានសំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន។

វិធានការណ៍នេះនឹង​ជួយឱ្យកម្ពុជាលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងបង្កើន ការនាំចេញ ផលិតផលកសិកម្មបានកាន់តែច្រើន។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា ​ដើម្បីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ (structural issues) ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់ កំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែម ក្នុងរយៈពេលខ្លី (២០២១-២០២៣) និងជំរុញការ ស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសចំនួនបួន រួមមានវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យកម្មនសាលមិនមែនកាត់ដេរ។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ឯកឧត្តម​ វេង សាខុន នៅក្នុងពេលមានវិបត្តិកូវិដ-១៩ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថា ជាវិស័យដែលមានសក្តានុពលខ្ពស់ដោយសារតម្រូវការចំណីអាហារមានការកើនឡើង។យ៉ាងណា​លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា វិស័យកសិកម្មនៅបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវមានដំណោះស្រាយ រួមមាន៖

១. កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជ សុទ្ធ បច្ចេកទេស ប្រព័ន្ធស្រោចស្រពកសិកម្ម និងបច្ចេកវិទ្យានៅមានកម្រិត

២. កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់ ជាពិសេសថ្លៃអគ្គិសនីនិងឡូជីស្ទីក ព្រមទាំងស្ថិរ ភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម

៣. ភាពមានកម្រិតនៃការធ្វើពាណិជ្ជបនីយកម្ម កសិកម្ម ពោលគឺ ការនាំចេញផលិតផលកសិកម្មមានលក្ខណៈក្រៅផ្លូវការ

៤. កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប

៥. កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេល និងក្រោយពេលប្រមូលផល និង(៦). កង្វះកិច្ចសម្របសម្រួលស្ថាប័នទាំងក្នុងដំណាក់កាលនៃការធ្វើផែនការ និងការអនុវត្ត។ក្នុងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩។

ក្នុងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ជាមួយកូវីដ-១៩ រាជរដ្ឋាភិបាលនឹងផ្តោតជាអាទិភាពលើគោលនយោបាយកម្មវិធី និងវិធានការចម្បងៗ​ក្នុង​នោះ​ ក៏​មាន​រៀបចំយន្តការលើកលែងឬព្យួរអាករលើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល (Tariff) លើសម្ភារៈសម្រាប់សាងសងផ្ទះកញ្ចក់ សំណាញ់ ទុយោតំណក់ទឹក ទុយោបាចសាច បំពង់ទីបជ័រ ដែលបម្រើដល់ការដាំដុះបន្លែ សម្ភារៈ គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើឱ្យការផលិត ការកែច្នៃ និងការផ្គត់ផ្គង់ ផលិតផលកសិកម្ម រម្ងាប់ដង្កូវរុយចោះផ្លែស្វាយ និងមឿនប៉ៃលិន មាស៊ីនសម្រាប់បំពាក់ក្នុងបន្ទប់ត្រជាក់ផ្ទុកស្វាយស្រស់ (Chiller Machine) ប្រព័ន្ធកង្ហាត្រជាក់បំពាក់រោងចិញ្ចឹមសត្វ និងប្រព័ន្ធដាក់ចំណីសត្វស្វ័យប្រវត្តិ។ ជំរុញការវិនិយោគឯកជនលើប្រព័ន្ធដឹកជញ្ជូនត្រជាក់ តាមរយៈយន្តការនៃការលើកលែង ឬព្យួរពន្ធនាំចូល និងអាករលើតម្លៃបន្ថែម សម្រាប់ទូកុងតឺន័រត្រជាក់ ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផ្លែចេកអំបូងលឿង និងស្វាយស្រស់ ទៅទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម