Connect with us

សេដ្ឋកិច្ច

PropertyGuru Group អបអរសាទរ និងផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអចលនទ្រព្យឆ្នើមពីតំបន់អាស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី ១៦

បានផុស

នៅ

PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេ នៅអាស៊ីអាគ្នេយ៍ បានប្រកាសនូម្ចាស់ជយលាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំ​លើក​ទី 16 ដែល​បង្ហាញជូន​ដោយ​ក្រុមហ៊ុន Kohler និង​គាំទ្រ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុខ​ពី​ជុំវិញ​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពានរង្វាន់ PropertyGuru Asia Property Awards 2021 វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ បានធ្វើ​ការប្រគល់​ពានរង្វាន់​ដល់​បណ្ដា​អ្នក​អភិវឌ្ឍន៍ គម្រោង​អភិវឌ្ឍន៍ និង​ការ​រចនា​ជា​គំរូ​ដែល​ល្បីល្បាញ​ជាងគេ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន 31 ប្រភេទ​ផ្សេងៗ​គ្នា​។ កម្មវិធី​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ឱឡារិក និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ ត្រូវបាន​ថត​វីដេអូ​ទុក​ដោយ​អនុលោម​តាម​ពិធីការ​សុខភាព និង​សុវត្ថិភាព ព្រមទាំង​បានធ្វើការ​ចាក់ផ្សាយ​ជាស​កល​លើ​វេទិកា​ឌីជីថល​ផ្សេងៗ ដូចជា​តាម​វិ​ប​សាយ​ផ្លូវការ​នៃ​កម្មវិធី​ពានរង្វាន់ AsiaPropertyAwards.com ក៏ដូចជា​តាម YouTube Facebook និង LinkedIn ផងដែរ​។ ផ្នែក​សំខាន់ៗ​នៃ​កម្មវិធី​មាន​ផ្សាយ​នៅលើ​ប៉ុស្តិ៍ History Channel ដែលជា​ដៃគូ​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ​នៃ​កម្មវិធី​ពានរង្វាន់​។

​ក្រុមហ៊ុន មេគង្គ​លែ​ន មកពី​ប្រទេស​កម្ពុជា​ទទួល​ឈ្នះ​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​គំនិត​ច្នៃប្រឌិត​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Breakthrough Developer (Asia) នៅក្នុង​ចំណោម​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ទាំង​៩​ប្រភេទ​ដែលមាន​ដូចជា ពានរង្វាន់​ការអភិវឌ្ឍន៍​ចម្រុះ​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី Best Mixed Use Development (Asia) ពានរង្វាន់​គម្រោង​ខុន​ដូ​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Condo Development (Asia) ពានរង្វាន់​អភិវឌ្ឍន៍​លំនៅឋាន​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Housing Development (Asia) ពានរង្វាន់​ការ​រចនា​ស្ថាបត្យកម្ម​ផ្សារ​ទំនើប​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Retail Architectural Design (Asia) ពានរង្វាន់​ខុន​ដូ​ដែល​មានការ​រចនា​ស្ថាបត្យកម្ម​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Condo Architectural Design (Asia) ពានរង្វាន់​ផ្ទះ​ដែល​ការ​រចនា​ស្ថាបត្យកម្ម​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Housing Architectural Design (Asia) ពានរង្វាន់​ផ្ទះ​ដែលមាន​កា​រចនា​ផ្នែក​ខាងក្នុង​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Housing Interior Design (Asia) ពានរង្វាន់​ការ​រចនា​ស្ថាបត្យកម្ម​ដែលមាន​ទេសភាព​ស្អាត​ជាងគេ​ប្រចាំ​តំបន់​អាស៊ី Best Landscape Architectural Design (Asia) ។

​នេះ​ជា​លើកទីមួយ ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពានរង្វាន់​នេះ​ដែល​ក្រុមហ៊ុន Sinar Mas Land ទទួល​ជយលាភី​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ឆ្នើម​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Developer ) ដែល​យកឈ្នះ​លើ​ម្ចាស់​ជយលាភី​ប្រចាំ​ប្រទេស​ចំនួន​ប្រាំបួន​នៅក្នុង​តំបន់​។ វា​ជា​ពានរង្វាន់​មួយ​ក្នុងចំណោម​ពានរង្វាន់​អ្នក​ឆ្នើម​នៅ​អាស៊ី (Best of Asia) ទាំង​ប្រាំពីរ​ដែល​បានប្រគល់​ជូន​បណ្ដា​ក្រុមហ៊ុន​ដែល​តំណាងឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុងឆ្នាំនេះ​។

ពានរង្វាន់​ដែល​ក្រុមហ៊ុន​ដែល​តំណាង​ឲ្យ​ប្រទេស​ឥណ្ឌូណេស៊ី​បានឈ្នះ​រួមមាន ពានរង្វាន់​ការអភិវឌ្ឍន៍​ចម្រុះ​ឆ្នើម​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Mixed Use Developer) សម្រាប់​ក្រុមហ៊ុន PT Metropolitan Kentjana Tbk ដែល​បានឈ្នះ​ផងដែរ​នូវ​ពានរង្វាន់​ការអភិវឌ្ឍន៍​ផ្សារ​ទំនើប​ល្អ​ជាងគេ​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Retail Development) ទៅលើ​គម្រោង Pondok Indah Mall 3 ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ឆ្នើម​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Commercial Developer) សម្រាប់​ក្រុមហ៊ុន Agung Sedayu Group និង​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ប៊ូ​ទិ​ក​ឆ្នើម​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Boutique Developer) សម្រាប់​ក្រុមហ៊ុន Farpoint ។ គម្រោង Paramount Petals ដោយ​ក្រុមហ៊ុន Paramount Land បានឈ្នះ​ពានរង្វាន់​ការ​រចនា​ប្លង់​មេ​ទីប្រជុំជន​ល្អ​ជាងគេ​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Township Masterplan Design) ខណៈដែល​គម្រោង SMI Tower ដោយ​ក្រុមហ៊ុន Simbiotik Multitalenta Indonesia ឈ្នះ​ពានរង្វាន់​រចនា​ស្ថាបត្យកម្ម​ការិយាល័យ​ល្អ​ជាងគេ​ប្រចាំ​តំបន់​នៅ​អាស៊ី (Best Office Architectural Design)​។​

​ប្រទេស​វៀតណាម​ទទួលបាន​ជយលាភី​ប្រចាំ​តំបន់​ចំនួន​ប្រាំមួយ ដែល​រួមមាន​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ការរស់នៅ​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី (Best Lifestyle Developer) សម្រាប់​ក្រុមហ៊ុន Gamuda Land (HCMC) JSC និង​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី (Best Sustainable Developer) សម្រាប់​ក្រុមហ៊ុន CapitaLand Development (Vietnam)​។

​បណ្ដា​គម្រោង​មកពី​ហុងកុង​ទទួលបាន​ជយលាភី​ប្រចាំ​តំបន់​ចំនួន​ពីរ​៖ ពានរង្វាន់​អភិវឌ្ឍន៍​លំនៅដ្ឋាន​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី (Best Housing Development) សម្រាប់​គម្រោង Mt. La Vie ដោយ​ក្រុមហ៊ុន Sino-Ocean Group និង​ពានរង្វាន់​ការ​រចនា​ស្ថាបត្យកម្ម​អាគារ​ប្រើប្រាស់​ចម្រុះ​ល្អ​ជាងគេ​ពានរង្វាន់​អភិវឌ្ឍន៍​លំនៅឋាន​ល្អ​ជាងគេ (Best Mixed Use Architectural Design) សម្រាប់​គម្រោង Commercial Development នៅ Kiu Tau Wai, Yuen Long ដោយ​ក្រុមហ៊ុន Atelier Global ។

​ប្រទេស​សិង្ហ​បុរី​ទទួលបាន​ជយលាភី​ប្រចាំ​តំបន់​ចំនួន​បួន រួមមាន​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​បដិសណ្ឋារកិច្ច​ឆ្នើម​ថ្មីស្រឡាង​ប្រចាំ​តំបន់​អាស៊ី (Best Hospitality Developer) សម្រាប់​ក្រុមហ៊ុន UOL Group Limited​។

​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ប្រទេស​ថៃ ដណ្តើមបាន​ជយលាភី​ប្រចាំ​តំបន់​បាន​ម្នាក់​ពីរ​។ ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី (Best Industrial Developer) ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន Aboitiz InfraCapital, Inc. (​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ចម្រុះ​) ខណៈដែល​ពានរង្វាន់​ការអភិវឌ្ឍន៍​ទីប្រជុំជន​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី (Best Township Development) បាន​ទៅលើ​គម្រោង Davao Global Township (DGT) ដោយ​ក្រុមហ៊ុន Cebu Landmasters, Inc.​។ សណ្ឋាគារ Kimpton Kitalay Samui ដោយ​ក្រុមហ៊ុន Choengmon Real Estate Company Limited បាន​ជាប់​ឈ្មោះ​នៅក្នុង​ផ្នែក​អភិវឌ្ឍន៍​សណ្ឋាគារ​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី (Best Hotel Development) ខណៈដែល​គម្រោង Maison Blanche – Sukhumvit 67 ដោយ​ក្រុមហ៊ុន Baan Sasidara Co., Ltd. ទទួលបាន​ពានរង្វាន់​ការ​រចនា​ផ្នែក​ខាងក្នុង​លំនៅឋាន​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី (Best Housing Interior Design) ។

​ក្រុមហ៊ុន SC Global Developments Pte Ltd មកពី​តំបន់ Greater Niseko នៅ​ជប៉ុន បានឈ្នះ​ពានរង្វាន់​ការ​រចនា​ផ្នែក​ខាងក្នុង​ខុន​ដូ​ល្អ​ជាងគេ​ប្រចាំ​តំបន់​អាស៊ី (Best Condo Interior Design) សម្រាប់​គម្រោង Setsu Niseko​។ ពានរង្វាន់ PropertyGuru Icon Award ឆ្នាំ 2021 ដែលជា​ពានរង្វាន់​ត្រូវបាន​សម្រេច​ដោយ​អ្នកនិពន្ធ​នាយក​នៃទស្សនាវដ្ដី PropertyGuru Property Report Magazine ត្រូវបាន​ប្រគល់ជូន​លោក Liam Wee Sin នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន UOL Group Limited​។

​លោក Liam Wee Sin បាន​មានប្រសាសន៍ថា​៖ «​ពានរង្វាន់​នេះ​គឺជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង និង​ភាព​ធន់​ទ្រាំ​នៃ​បុគ្គលិក​របស់ខ្ញុំ​នៅ​ក្រុមហ៊ុន UOL Group Limited និង Pan Pacific Hotels Group នៅក្នុង​កាលៈទេសៈ​អាជីវកម្មដ៏​លំបាក​»​។

​ក្រុមហ៊ុន​ប្រមាណ​ជា 135 បាន​ប្រកួតប្រជែង​យក​ពានរង្វាន់​កិត្តិយស​ប្រចាំ​តំបន់​សម្រាប់​ឆ្នាំនេះ​។ បញ្ជី​ជម្រើស​ដំបូង​ត្រូវបាន​ជ្រើសរើស​ចេញពី​បណ្ដា​ក្រុមហ៊ុន និង​គម្រោង​ដែល​ឈ្នះ​ពានរង្វាន់ ដែល​ត្រូវបាន​បែងចែក​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​តាមបែប​កូនកាត់​និង​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆ្នាំ 2021​។

​លោក Hari V. Krishnan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PropertyGuru Group បាន​មានប្រសាសន៍ថា​៖ «​ពានរង្វាន់ The PropertyGuru Asia Property Awards បាន​ក្លាយជា​ស្ដង់ដា​រមាស​ក្នុង​វិស័យ​អចលនទ្រព្យ​នៅលើ​ទីផ្សារ​ចំនួន 16 ក្នុង​រយៈពេល 16 ឆ្នាំ​ចុង​ក្រោយនេះ​។ អ្នកទទួល​ពានរង្វាន់​នៅ​ឆ្នាំនេះ​បង្ហាញ​ឲ្យ​ឃើញថា ឧបសគ្គ​នាពេល​ថ្មីៗ​នេះ​មិន​រារាំង ឬ​បន្ថយ​គុណ​តម្លៃ​ជា​មូលដ្ឋាន​នៃ​ការអបអរ​សាទរភាព​ជោគជ័យ​នោះទេ​របស់​យើង​បាន​នោះទេ​។ នៅ​ឆ្នាំ 2021 ពានរង្វាន់ PropertyGuru Asia Property Awards បាន​លើកទឹកចិត្ត​អ្នក​អភិវឌ្ឍន៍ អ្នក​រចនា និង​វិនិយោគិន​ខ្នាត​ធំ​ឲ្យ​ដុសខាត់​សមត្ថភាព​កាន់តែ​ប្រសើរ ដោយ​សាង​មនុស្ស​ជំនាន់​ក្រោយ​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ជួយ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ឱ្យធ្វើ​ការសម្រេចចិត្ត​ប្រកបដោយ​គុណភាព​ខ្ពស់ជាង​ពេលណាៗ​ទាំងអស់​។ សូម​អបអរសាទរ​ដល់​ម្ចាស់​ជ័យលាភី​ទាំងអស់​របស់​យើង​!»​។

​លោក Jules Kay នាយក​គ្រប់គ្រង​កម្មវិធី​ពានរង្វាន់​និង​ព្រឹត្តិការណ៍ PropertyGuru Asia Property Awards មានប្រសាសន៍ថា​៖ «​មិនមាន​អ្វី​គួរឱ្យ​មន្ទិលសង្ស័យ​ទេ​ដែល PropertyGuru Asia Property Awards បាន​ក្លាយជា​កម្មវិធី ពានរង្វាន់​អចលនទ្រព្យ​ដែល​គេ​គោរព​និង​ចង់បាន​បំផុត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នោះ​។ នៅពេលដែល​យើង​ប្តូរ​ទៅ​វេទិកា​តាម​អន​ឡាញ​កាលពី​ឆ្នាំមុន​នៅក្នុង​ប្រទេស​ជាច្រើន មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់​នៅ​ទូទាំង 11 ទីផ្សារ​ក្នុង​តំបន់​បាន​មើល​ពិធី​ប្រគល់​រង្វាន់​បែប​ឌីជីថល និង​បែប​កូនកាត់​របស់​យើង​។ នៅ​ឆ្នាំនេះ យើង​បានប្រគល់​ពានរង្វាន់​ជាង 360​ពាន​។ ហើយ​តាមរយៈ​ការទទួលស្គាល់​នូវ​សមិទ្ធផល​ផ្សេងៗ​របស់​អ្នក​អភិវឌ្ឍន៍ យើង​សង្ឃឹមថានឹង​យើង​នឹង​ជួយ​ជំរុញ​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យនេះ​ឲ្យ​ពួកគេ​បន្ត​បំបែក​ព្រំដែន​នៃ​ការអភិវឌ្ឍន៍​និង​ការ​រចនា និង​រក្សា​ការតាំង​ចិត្ត​នៅក្នុង​បេសកកម្ម​របស់​ពួកគេ​ ដើម្បី​រក្សា​ស្តង់ដារ​មាស​នៅក្នុង​វិស័យ​អចលនទ្រព្យ ទោះបី​ជាមាន​បញ្ហា​ប្រឈម​ក៏ដោយ​”​។​

​គណៈវិនិច្ឆ័យ​ឯករាជ្យ​ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំនេះ​ មាន​បណ្ដា​អ្នកវាយតម្លៃ​នាំមុខ​នៃ​ទីផ្សារ​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ពានរង្វាន់​នេះ​ដូចជា​៖ លោក Thien Duong ប្រធាន​ពានរង្វាន់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន Transform Architecture (​វៀតណាម​), លោក Amit Khanna នាយក​គ្រប់គ្រង​ក្រុមហ៊ុន Phoenix Advisers (​ឥណ្ឌា​), លោក Bill Barnett ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន C9 Hotelworks (Greater Niseko) លោក Christophe Vicic ប្រធាន​ក្រុមហ៊ុន Jones Lang LaSalle Philippines, Inc. (​ប្រចាំ​ប្រទេស​ហ្វីលី​ពី​ន​) លោក Doddy A. Tjahjadi នាយក​គ្រប់គ្រង​ក្រុមហ៊ុន PTI Architects (​ឥណ្ឌូណេស៊ី​) លោក Ken Ip ជំនួយការ​អ្នកគ្រប់គ្រង​ទូទៅ និង​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន B.S.C. Group (​ចិនដីគោក​) លោកស្រី Kristin Thorsteins ប្រធាន​ដៃគូ ក្រុមហ៊ុន SEA, IWG PLC (​សិង្ហ​បុរី​) លោក Lui Violanti អ្នកគ្រប់គ្រង​ប្រចាំ​តំបន់​អូស្ត្រាលី​ភាគ​ខាងលិច ក្រុមហ៊ុន Inhabit Group (​អូស្ត្រាលី​) បណ្ឌិត Nirmal De Silva នាយក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Paramount Realty (​ស្រីលង្កា​) លោក Paul Tse ប្រធាន​ក្រុមប្រឹក្សាភិបាល Macao Association of Building Contractors and Developers (​ហុងកុង និង​ម៉ា​កាវ​) លោក Prem Kumar នាយករង​គ្រប់គ្រង​ក្រុមហ៊ុន Jones Lang Wootton (​ម៉ាឡេស៊ី​) លោក Sorn Seap អនុប្រធាន​ប្រតិបត្តិ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (Executive Vice President Cambodian Valuers and Estate Agents Association) (​កម្ពុជា​) និង​លោកស្រី Suphin Mechuchep ប្រធាន​ក្រុមហ៊ុន JLL Thailand (​ថៃ​)​។​

HLB ដែលជា​ក្រុមហ៊ុន​គណនេយ្យ និង​ប្រឹក្សា​យោបល់ បាន​រក្សា​នូវ​ភាពយុត្តិធម៌ តម្លាភាព និង​ភាពជឿជាក់​នៃ​ដំណើរការ​វិនិច្ឆ័យ​។ ទាំងនេះ​អាច​ដំណើរការ​ទៅបាន​ដោយសារ​ការដឹកនាំ​រប​ស់លោក Paul Ashburn ដែលជា​ដៃគូ​សហ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន HLB Thailand និង​ជា​អ្នកដឹកនាំ ASPAC នៅ​ក្រុមហ៊ុន HLB Real Estate Group ។

​កម្មវិធី PropertyGuru Asia Property Awards វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី 16 រៀបចំឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group ដែលមាន​អ្នក​ឧបត្ថម្ភ​ដូចជា ក្រុមហ៊ុន Kohler ដែលជា​អ្នក​ឧបត្ថម្ភ​លំដាប់ platinum ក្រុមហ៊ុន Leading Real Estate Companies of the World® លំដាប់ gold ដៃគូ​ផ្សព្វផ្សាយ​ផ្លូវការ Batdongsan.com.vn DDProperty.com PropertyGuru.com.my PropertyGuru.com.sg និង Rumah.com ដៃគូ​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ History Channel ទស្សនាវដ្ដី​ផ្លូវការ PropertyGuru Property Report ដៃគូ​ទំនាក់ទំនង​សាធារណៈ​ផ្លូវការ​មាន Dreamhub Consultancy, FleishmanHillard, Infinity Communications, Klareco Communications, MMG Group, PR Wire Consultancy, T&H Communications និង Two Way PR ដៃគូ​សប្បុរសធម៌​ផ្លូវការ Right To Play ដៃគូ ESG ផ្លូវការ Baan Dek Foundation សមាគម​គាំទ្រ​មាន Asia MarTech Society សភាពាណិជ្ជកម្ម​អង់គ្លេស​នៅ​ប្រទេស​ថៃ (British Chamber of Commerce Thailand), Ceylon Institute of Builders, Design Epoch, Global Design Awards Lab, Green Building Consulting & Engineering និង Singapore Estate Agents Association និង​អ្នកត្រួតពិនិត្យ​ផ្លូវការ HLB៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម