Connect with us

សេដ្ឋកិច្ច

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រកាសចូលរួមគិតជាសាច់ប្រាក់សរុបចំនួន១លានដុល្លារដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ២៤ ធ្នូ ២០២១ស៊ីប៊ីស៊ីបានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួម សរុបជាសាច់ប្រាក់ចំនួន​១លានដុល្លារ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ក្នុងស្រុកក្នុងការគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ (ហៅកាត់ថា NFIS ឆ្នាំ ២០១៩ – ២០២៥) ដោយផ្តោតលើគំនិតផ្តួចផ្តើមជុំវិញការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ការទទួលបានហិរញ្ញប្បទាន និងការអប់រំផ្នែកហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ីប៊ីស៊ី នឹងគាំទ្រការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសហការជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុក្នុងប្រទេស ដើម្បីបន្តពង្រឹងវឌ្ឍនភាពបន្ថែមទៀតលើផ្នែកបរិយាបន្នហិរញ្ញវត្ថុ។ ការពង្រឹងរបាយការណ៍ឥណទាន និងការគាំទ្រដល់ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ តាមរយៈការបង្កើនវិសាលភាពនៃស្ថាប័នហិរញ្ញវត្ថុដែលត្រូវរាយការណ៍ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងផែនការនេះ។ បន្ថែមពីលើនេះ ផ្នែកអាទិភាព​​ផ្សេងទៀតរួមមាន ការផ្តល់លទ្ធភាពឱ្យស្ត្រីទទួលបានហិរញ្ញវត្ថុ ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងរបាយការណ៍ឥណទាន ការអប់រំផ្នែកហិរញ្ញវត្ថុឌីជីថល និងការការពារអ្នកប្រើប្រាស់។​

៥៩% នៃប្រជាជនកម្ពុជាមិនបានទទួលសេវាហិរញ្ញវត្ថុផ្លូវការទេ ចំណែកឯ ២៩% នៃប្រជាជនកម្ពុជាពេញវ័យមិនបានទទួលសេវាហិរញ្ញវត្ថុទាំងស្រុង ទាំងផ្លូវការ និងក្រៅផ្លូវការ។​ សកម្មភាពអាទិភាពនៅក្នុង NFIS ២០១៩-២០២៥ រួមមានការផ្សព្វផ្សាយផលិតផលឥណទានថ្មីៗ ការពង្រឹងអំណាចនិងការការពារអ្នកប្រើប្រាស់ តម្លាភាពក្នុងវិស័យហិរញ្ញវត្ថុ ក្នុងចំណោមសកម្មភាពផ្សេងទៀតដែលមានគោលបំណងកាត់បន្ថយអត្រាស្រ្តីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុចំនួនពាក់កណ្តាលពី ២៧% ទៅ ១៣% និងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ដល់ ៧០% នៅត្រឹមឆ្នាំ២០២៥។

លោកជំទាវបណ្ឌិត ជា​ សិរី ប្រធានក្រុមប្រឹក្សាភិបាលរបស់ស៊ីប៊ីស៊ី មានប្រសាសន៍ថា « បរិយាបន្នហិរញ្ញវត្ថុគឺជាកត្តាចំបងមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងការកាត់បន្ថយវិសមភាព។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងប្រទេស ការគាំទ្ររបស់ស៊ីប៊ីស៊ី នឹងនាំឲ្យកិច្ចសហការនៅក្នុងការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ សកម្មភាពដែលគាំទ្រដោយស៊ីប៊ីស៊ី នឹងជួយកែលម្អបន្ថែមទីផ្សារឥណទានប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាព កាត់បន្ថយចំណាយលើប្រតិបត្តិការ និងកាត់បន្ថយភាពងាយរងគ្រោះសម្រាប់អ្នកប្រើប្រាស់»។

ស៊ីប៊ីស៊ីគ្រប់គ្រងប្រព័ន្ធរបាយការណ៍ឥណទានដ៏ទូលំទូលាយបំផុតនៅក្នុងប្រទេសដែលគ្របដណ្តប់លើប្រវត្តិឥណទានរបស់អ្នកខ្ចីប្រាក់ជាង៧លាននាក់ ពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកជាង ១៧០ ក្រោមប្រកាសស្តីពីរបាយការណ៍ឥណទានរបស់ធនាគារជាតិនៃកម្ពុជា ដែលអាចឲ្យអ្នកផ្តល់ប្រាក់កម្ចីពិនិត្យមើលប្រវត្ដិឥណទានរបស់អ្នកខ្ចីដោយមិនចាំបាច់ឆ្លងកាត់ដំណើរការសម្រេចចិត្តយូរ និងស្មុគស្មាញ។ តាមរយៈការបំពេញនូវចន្លោះព័ត៌មានដូចនេះ និងការកាត់បន្ថយចំណាយប្រតិបត្តិការ ស៊ីប៊ីស៊ី បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ប្រទេស។ ថ្មីៗនេះ ជាមួយនឹងការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា ស៊ីប៊ីស៊ីបាននិង កំពុងធ្វើការផ្តួចផ្តើមដើម្បីអាចប្រើប្រាស់ទិន្នន័យពីប្រភពផ្សេងៗ និងប្រើប្រាស់កាវិភាគទិន្នន័យកម្រិតខ្ពស់ ដើម្បីអនុញ្ញាតឲ្យមានការ សម្រេចចិត្តផ្តល់ឥណទានលឿនជាងមុន និងជួយប្រជាជនដែលមិនមាន ឬមានប្រវត្តិឥណទានតិចតួចឲ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផងដែរ។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុនស៊ីប៊ីស៊ី បានបញ្ជាក់ថា «យើងសូមបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រដល់ការអនុវត្តNFIS ២០១៩-២០២៥ និងចូលរួមចំណែកជំរុញការទទួលបានសេវាហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយដើម្បីបង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ សុខុមាលភាពដល់ប្រជាជនកម្ពុជាទាំងអស់»។

អំពីក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌាខូអិលធីឌី

ចាប់តាំងពីឆ្នាំ២០១២ មក ស៊ីប៊ីស៊ី បានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និង        សេវា​កម្មរបាយការណ៍ឥណទានដ៏ឈានមុខគេ ជូនដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនក្នុង   ព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ីជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានបុគ្គល, របាយការណ៍ឥណទានក្រុមហ៊ុន, ពិន្ទុឥណទាន(ខេ-ស្ករ), របាយការណ៍បែបវិភាគទិន្នន័យ, សេវាគ្រប់គ្រងផលប័ត្រ, សេវាត្រួតពិនិត្យផលប័ត្រ, និងដំណោះស្រាយតាមតម្រូវការអតិថិជន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម