សេដ្ឋកិច្ច
លោក គួច សុខលី បង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះជម្នះពាក្យថាផលិតផលខ្មែរគ្មានគុណភាព
ប្រជាពលរដ្ឋខ្មែរ ភាគច្រើនតែងឱ្យតម្លៃទៅលើគុណភាពផលិតផលនាំចូល ជាជាងផលិតផលក្នុងស្រុក។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យអ្នកផលិតក្នុងស្រុកបាក់ទឹកចិត្ត បោះបង់អាជីពខ្លួន ដោយងាកទៅនាំចូលផលិតផលក្រៅប្រទេសយកមកលក់វិញ។ ប៉ុន្តែសហគ្រិនខ្មែរ មួយចំនួនក៏នៅតែក្រាញននៀល ប្រឹងប្រែងផលិតម៉ាកយីហោក្នុងស្រុក និងបង្កើនគុណភាពផលិតផល ដើម្បីលើកតម្កើងស្នាដៃផលិតផលរបស់ខ្មែរ។

លោក គួច សុខលី គឺជាស្ថាបនិកហាងកាហ្វេ T&C ជាម៉ាកយីហោហាងកាហ្វេក្នុងស្រុក ដែលបង្កើតឡើងខ្លួនឯង និងនាំចូលម៉ាកយីហោហាងអាហារអន្តរជាតិល្បីៗចំនួន ៤ ដូចជា TOUS les JOURS, Domino’s Pizza, Lotteria The Asian Kitchen និងជាស្ថាបនិកកសិដ្ឋានគិរីសួគ៌។
ដោយសារតែការមិនសូវឱ្យតម្លៃលើផលិតខ្មែរនេះហើយ ដែលនាំឱ្យលោក គួច សុខលី បង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដើម្បីជម្នះពាក្យថា ផលិតខ្មែរគ្មានគុណភាព។
លោក គួច សុខលី បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី Grow under peace របស់កម្ពុជាថ្មីថា «យើងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនេះ ដោយមើលឃើញកត្តាពីរ ទី១.កាត់បន្ថយផលិតផលនាំចូល និងទី២. ជម្នះទស្សនពលរដ្ឋដែលថា ផលិតផលក្នុងស្រុកមិនល្អ គុណភាពមិនស្តង់ដារដូចគ្នា»។
អ្នកជំនាញចំណីអាហាររូបនេះ បានបន្តដូច្នេះថា « យើងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះហើយ យើងធ្វើឱ្យមានគុណភាពបែបស្តង់ដារ ពោលគឺល្អជាងអ្វីដែលយើងនាំចូល យើងធ្វើដូច្នេះបានដោយសារ យើងមានធនធាន ទីតាំងល្អ ហើយយើងសម្លឹងឃើញថា ទីផ្សារបស់យើងនឹងដើរ»។
លោកសង្កត់ធ្ងន់ថា នៅកម្ពុជា មិនទាន់មានកសិដ្ឋានណាមួយ ដែលបង្កើតម៉ាកយីហោក្នុងស្រុកឱ្យប្រជាពលរដ្ឋទទួលស្គាល់នោះទេ។ «ដែលនេះជាឱកាសសម្រាប់ខ្ញុំ ដែលខ្ញុំគិតថា វាជាចន្លោះប្រហោង ដែលមិនទាន់មានគេធ្វើ មានន័យថា មិនមែនក្រុមហ៊ុនគេផ្សេងមិនមានលទ្ធភាពធ្វើទេ តែគេមិនទាន់ធ្វើ»។ នេះជាការបន្ថែមរបស់លោក គួច សុខលី។
កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានផ្ទៃដីទំហំ ៣០០ហិកតា ទីតាំងនៅខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ ហើយបច្ចុប្បន្នបានកើនឡើងជាច្រើនក្បាល។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសម្បូរជីវជាតិ និងមានភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោ។
កសិដ្ឋានគិរិសួគ៌ បំពាក់ដោយ បរិក្ខារផលិតកម្មទំនើបបំផុតក្នុងប្រវត្តិសាស្ត្រវិស័យកសិកម្មនៅកម្ពុជា ស្របតាមបទដ្ឋានពិភពលោក គ្រប់យ៉ាងគឺដើម្បីផលិតទឹកដោះគោសុទ្ធ និងស្រស់បំផុត ១០០ភាគរយ ជូនប្រជាជនកម្ពុជា៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ