Connect with us

សេដ្ឋកិច្ច

៦ខែឆ្នាំនេះ មានរោងចក្របង្កើតថ្មីជាង១០០​ក្រុមហ៊ុន

បានផុស

នៅ

លោក  ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ វិស័យឧស្សាហកម្មមានការរីកចំរើនដោយមានមានរោងចក្រ​បង្កើតថ្មីចំនួន​១០៨ក្រុមហ៊ុន ក្នុងចំណោមរោងចក្រសរុបចំនួន១៩៤៧ មានទន់វិនិយោគជាង ១៥,៧ពាន់លាននដុល្លារអាមេរិក។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងនៅរសៀលថ្ងៃទី៥ ខេសីហា លោកបានបន្តថា នេះគឺជាមោទន​ភាពមួយសម្រាប់ប្រទេសកម្ពុជា ខណៈនៅលើពិភពលោកកំពុងប្រឈមតែជាកាលានុវត្តភាពដ៏សំខាន់ ដោយសារកម្ពុជា បានចាក់វ៉ាក់សាំងមានអត្រាខ្ពស់និងបានបើកដំណើរការប្រទេសឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកផលិតភាពក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានប្រមាណជាង ៧ពាន់លានដុល្លារអាមេរិកបើធៀប​ទៅនឹងរយៈ​ពេលដូចគ្នាឆ្នាំ២០២១មានការកើនឡើងប្រមាណជាង១៧៥ភាគរយតែបើធៀបនឹង១ឆ្នាំ២០២១ ឃើញថា ជិតប្រហាក់​ប្រហែលគ្នា ខណៈឆ្នាំ២០២១ផលិតភាពមានតែជាង៨ពាន់លានដុល្លារប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការនាំចេញកង់ទៅសហភាពអឺរ៉ុបវិញ លោក រដ្ឋលេខាធិការបានបញ្ជាក់ថា ឆ្នាំ២០២១ កម្ពុជា បានក្លាយជាប្រទេសជាប់លំដាប់ថ្នាក់ទី១ នៅលើពិភពលោកដែលបាននាំចេញកង់ទៅសហភាពអឺរ៉ុបច្រើន​ជាងគេគឺប្រមាណ២៤ភាគរយដែលមានតម្លៃប្រមាណ៦០០លានដុល្លារអាមេរិក ប្រួទេសចិនឈរ លំដាប់ថ្នាក់លេខ២​មាន១៧ភាគរយនិងតៃវ៉ាន់ជាប់លេខ៣មាន១១ភាគរយ ខណៈឆ្នាំ២០១៧ និងឆ្នាំ២០១៨ តៃវ៉ាន់ជាប់លេខ១ ចិនឈរលេខ២និងកម្ពុជាឈរលេខ៣៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម