ចង់​ប្រែក្លាយ​ខេត្តកោះកុង​ឲ្យ​ទៅជា​ទីក្រុង​បៃតង ឆ្នេរ​ស្អាត​និង​សមុទ្រ​ខៀវស្រងាត់​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចង់​ប្រែក្លាយ​ខេត្តកោះកុង​ឲ្យ​ទៅជា​ទីក្រុង​បៃតង ឆ្នេរ​ស្អាត​និង​សមុទ្រ​ខៀវស្រងាត់​

Published

on

​រដ្ឋបាលខេត្ត​កោះកុង​បាន​បោះ​ពុ​មុ្ភ​នូវ​សៀវភៅ យុទ្ធសាស្ត្រ​តំបន់ឆ្នេរ​ខេត្តកោះកុង​ដែលមានចក្ខុវិ ស័យ​ប្រែក្លាយខេត្តកោះកុង​ឲ្យ​ទៅជា​ទីក្រុង​បៃតង ឆ្នេរ​ស្អាត​ សមុទ្រ​ខៀវស្រងាត់ ដែល​សំបូរ​ទៅ ដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដើម្បី​ធានាបាន​នូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា រវាង​លេខាធិការដ្ឋាន គ​.​អ​.​ឆ​.​ក ខេត្ត​ស្តីពី​“​ការសិក្សា​ស្វែងយល់​ពី​វឌ្ឍនភាព យុទ្ធសាស្ត្រ និង​ផែនការ​អាទិភាព​គ្រប់គ្រង​ធនធាន​តំបន់ឆ្នេរ​ តាមបែប​សមាហរណកម្ម នៅ​ខេត្តកោះ កុង​នៅ​ថ្ងៃទី​២៨​ធ្នូ លោក អ៊ុក ភ័​ក្ត្រា​ អភិបាលរង​ខេត្តកោះកុង​មានប​ហ្រ​សាសន៍​ថា ​កិច្ចប្រជុំ​នេះ​ធ្វើ ឡើង​ដើម្បី​ពិភាក្សា​ជាមួយ​លោក លូ វ​ន្នី ប្រធាន​កម្មវិធីនៃ​អង្គការ IUCN ក្នុង​គោលបំណង​ដើម្បី​ពិ និត្យ​លទ្ធភាព​ជ្រើសរើស​ខេត្តកោះកុង​ ជា​ខេត្ត​គោលដៅ​ក្នុង​ការគាំទ្រ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខៀវ (BlueEconomy) របស់​ធនាគារពិភពលោក World Bank​។​

​គួរ​បញ្ជាក់ថា ​ខេត្តកោះកុង​ ជា​ខេត្ត​មួយ​ដែលមាន​ឆ្នេរសមុទ្រ​វែង​ជាងគេ​មាន​ប្រវែង​ប្រ​ហែ​ល២៣៧ គីឡូម៉ែត្រ​ក្នុងចំណោម​ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា​ដែលមាន​ប្រវែង​ប្រហែល​៤៤០គីឡូម៉ែត្រ​ ដោយ បាន​លាតសន្ធឹង​ចាប់ពី​ចំណុច​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌលសីមា ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ត្រាត​ប្រទេស​ថៃ ដល់​ឃុំ​ជ្រោយ​ស្វាយ ​ស្រុក​ស្រែអំបិល​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​ព្រះសីហនុ​។​

​លោក អ៊ុក ភ័​ក្ត្រា ​បាន​បន្តថា​ដើម្បី​អនុវត្ត​គោលនយោបាយ​ និង​ការគ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកបដោយ​ចីរភាព​ទាមទា​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ ទាំង​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជំនាញ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ ត្រូវមាន​ចំណេះដឹង​ទាក់ទង​នឹង​គោលនយោបាយ​ និង​ឯកសារ​គតិយុត្ត​ទៅលើ​ការគ្រប់គ្រង​តំបន់ឆ្នេរសមុទ្រ​ និង​ចូលរួម​សហការ​យ៉ាង​ពេញទំហឹង​លើ​ការគ្រប់គ្រង​តំបន់ ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រកប​ប្រ​សិទ្ធ​ភាព​៕​

អត្ថបទ ៖ សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ3 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ3 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ4 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ4 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services