ព័ត៌មានជាតិ
រដ្ឋាភិបាលផ្អាកគម្រោងអភិវឌ្ឍទេសចរណ៍ឯកជនមួយនៅជើងភ្នំ ១.៥០០ ក្រោយរកឃើញភាពមិនប្រក្រតី
អាជ្ញាធរខេត្តពោធិ៍សាត់នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានសម្រេចផ្អាកសកម្មភាពគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅត្រង់ចំណុចជើងភ្នំ ១.៥០០ ជាបណ្ដោះអាសន្នក្រោយរកឃើញភាពមិនប្រក្រតី ដោយរង់ចាំការសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ ទើបសម្រេចជាថ្មីនៅពេលក្រោយ។

ក្រុមការងារអន្តរក្រសួងដែលរួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី ក្រសួងអធិការកិច្ច អាជ្ញាធរខេត្តពោធិ៍សាត់ ដឹកនាំដោយដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានចុះពិនិត្យទីតាំងជាក់ស្ដែងនៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិថ្នាក់តូចរបស់លោកស្រី សុឹង សុខអាង ដោយធ្វើយ៉ាងណាឱ្យមានមូលដ្ឋានច្បាស់លាស់គ្រប់គ្រាន់ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

ប៉ុន្តែចំពោះមុខក្រុមការងារបានបានផ្អាកដំណើរការគម្រោងនេះជាបណ្ដោះអាសន្នសិន ដោយសារឯកសារមិនមានផ្លូវច្បាប់ច្បាស់លាស់ និងទីតាំងមិនបានសមស្រប ចំពោះលទ្ធផលយ៉ាងណានោះរង់ចាំសម្រេចនៅពេលក្រោយ។
លោក ខួយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ក្នុងនាមអាជ្ញាធរ សូមបង្ហាញការគាំទ្រ និងរីករាយទទួលយកគ្រប់ការអភិវឌ្ឍន៍ទាំងអស់ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានល្អប្រសើរសេដ្ឋកិច្ចជាតិយើងរីកចម្រើន ប៉ុន្តែមិនគាំទ្រការអភិវឌ្ឍន៍ធ្វើឱ្យប៉ះពាល់ឡើយ៕



អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


