Connect with us

សេដ្ឋកិច្ច

សម្តេចតេជោ ៖ តម្លៃប្រេងក្នុងស្រុកនឹងបន្ត​ចុះថ្លៃបន្តិចទៀត

បានផុស

នៅ

នៅក្នុងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា លក់ក្នុងមួយលីត្រ ៤៣៥០រៀល និងប្រេងម៉ាស៊ូត ៤៨៥០រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា តម្លៃប្រេងអាចនឹងបន្តចុះបន្តិចទៀត ស្របពេល​ដែលប្រេងនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ចុះថ្លៃ។

ទីផ្សារអន្តរជាតិម្សិលមិញ តម្លៃប្រេងចុះនៅត្រឹមជាង ៨៨ដុល្លារ ក្នុងមួយបារ៉ែល និងព្រឹកនេះ នៅសល់ ៨៩,១៣ដុល្លារ ដែលមុននេះ តម្លៃជាង ៩០ដុល្លារ ទៅជាង ១០០ដុល្លារ ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។

សម្តេច បានថ្លែងដូច្នេះថា« ខ្ញុំសង្ឃឹមថា បើប្រេងចុះថ្លៃនៅខាងក្រៅ តម្លៃប្រេងនៅក្នុងស្រុកយើង វានឹង​អាចចុះបានបន្តិចទៀត ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមិនយ៉ាប់យ៉ឺនពេក ដែលជះឥទ្ធិពលមកពីបញ្ហាប្រេងនេះ»។

តម្លៃប្រេងនៅកម្ពុជា បានឡើងថ្លៃខ្ពស់បំផុតនៅខែ កក្តដា ឆ្នាំ ២០២២ មានតម្លៃរហូតដល់ ៥៨០០រៀល សម្រាប់​ប្រេងសាំង និងម៉ាស៊ូត ៦២០០រៀល ក្នុងមួយលីត្រ។ កម្ពុជា បានទម្លាក់តម្លៃប្រេងឥន្ទនៈចាប់តាំងពីខែសីហាមក ពោលគឺមានការចុះថ្លៃជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។ លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។

បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ នាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងាររៀបចំសិក្ខាសាលា “គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥”

កីឡា១១ នាទីutes មុន

ក្រាក់​ ពិសិដ្ឋ​ ផ្លាស់ប្ដូរ​ទ្រនំ​ថ្មី​ភ្លាម​ចាប់​ផ្ដើម​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​នៅ​ខែ​សីហា​ ២០២៥​

សុខភាព២៣ នាទីutes មុន

ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី អំពាវនាវពលរដ្ឋសម្អាតសំណល់មាន​ទឹកដក់ជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាមនារដូវវស្សា

ព័ត៌មានជាតិ២៤ នាទីutes មុន

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេសនឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង

សេដ្ឋកិច្ច២៦ នាទីutes មុន

ការបោះបង្គោលនិយាមកា គម្រោងព្រែកជីកហ្វូណន​តេជោ ដំណើរការដល់សមុទ្រ គ្រោងបញ្ចប់នៅចុងសប្ដាហ៍នេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម