សេដ្ឋកិច្ច
កសិករស្រុកថាឡាបរិវ៉ាត់ និយាយពីតម្លៃដំឡូងមីធ្លាក់ថ្លៃនៅខែតុលា
ប្រជាកសិករដាំដំឡូងមី ត្អូញត្អែរពីការខាតបង់ប្រាក់ចំណូលក្នុងមុខរបរកសិកម្មមួយនេះថា មកដល់សប្ដាហ៍ទី ៤ ខែតុលានេះ ដំឡូងមីស្រស់ ឈ្មួញបញ្ចុះតម្លៃទិញត្រឹមតែមួយគីឡូ ២៩០ ឬ ៣០០ រៀល តែប៉ុណ្ណោះ។

លោក វាសនា កសិកររស់នៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បញ្ជាក់ថា ថៅកែមកប្រមូលទិញដំឡូងមីស្រស់ និងក្រៀម បានដល់ក្នុងភូមិតែម្ដង គ្រាន់តែឲ្យតម្លៃទាប ហាក់ដូចជាទីផ្សារដំឡូងនៅនឹងមាត់ឈ្មួញថាតែប៉ុណ្ណោះ។
លោកបន្តថា មកដល់ចុងខែនេះ ឈ្មួញមកទិញក្នុងមួយគីឡូក្រាម តែ ២៩០ ទៅ ៣០០ រៀលប៉ុណ្ណោះ ខុសតម្លៃកាលពីខែកញ្ញា មានតម្លៃ ៣៧០ ទៅ ៤២០ រៀល ខុសគ្នាជាង ១០០ រៀល។

លោកបញ្ជាក់ទៀតថា ដាំដំឡូងមីនៅសេសសល់ពីទឹកភ្លៀងលិច ខូច ត្រូវដណ្ដើមប្រមូលផលពីហ្វូងសត្វជ្រូកព្រៃចូលឈ្មុសស៊ីបំផ្លាញ។ ប្រមូលបានផលត្រឹមតែ ១០ តោនជាងតិចតួចប៉ុណ្ណោះ ហើយមកលក់មានតម្លៃទាបបន្ថែមទៀត។

ថៅកែដែលប្រមូលទិញដំឡូងមី សុំមិនឲ្យបញ្ចេញឈ្មោះ បានរៀបរាប់ថា នៅថ្ងៃនេះការប្រមូលទិញដំឡូងមីស្រស់តាមភូមិ ក្នុងមួយគីឡូក្រាមហ៊ានទិញត្រឹមតែ ២៩០ ទៅ ៣០០ រៀលប៉ុណ្ណោះ ដោយ សារចំណាយលុយលើកម្មករលីសែង ហើយជួលឡានកែច្នៃដឹកជញ្ជូនទៅសាងដាក់ឡានធំបន្ត ចំណុចផ្លូវបំបែក គួបផ្សំនឹងផ្លូវពិបាកចេញចូលផង។

តាមការអះអាងពីអ្នកប្រមូលទិញនេះបញ្ជាក់ថា ពេលនាំដំឡូងចេញទៅគោលដៅលក់ម្តងៗ ត្រូវការចំណាយលុយបង់ឲ្យសមត្ថកិច្ចដែលមានប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវ ហើយនឹងប៉ុស្តិ៍ប៉ូលិសចរាចរណ៍ គ្រប់ចំណុចជាហូរហែ។ ទម្រាំទៅដល់ប្រទេសវៀតណាម ត្រូវចំណាយច្រើន ទើបធ្វើឲ្យទីផ្សារមានតម្លៃមិនស្ថិតស្ថេរបែបនេះ។

សូមបញ្ជាក់ថា ដំឡូងមីកសិករដែលដាំតាមវាលទំនាប ទទួលបានផលតិចតួចជាងអ្នកដាំនៅទីខ្ពង់រាប ព្រោះឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជាងរាល់ឆ្នាំ បង្កឲ្យដំឡូងខូចច្រើន ហើយតំបន់ខ្លះខូចខាតទាំងស្រុងតែម្ដង ក៏មាន។ នេះជាបញ្ហាចោទដែលកសិករដាំដំឡូងមីកំពុងជួបប្រទះ រួមទាំងវិបត្តិទីផ្សារកើតឡើងបន្ថែមទៀត៕
អត្ថបទ ៖ ងិន លីម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


