ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺមានរោងចក្រធុនធំ ធុនតូច និងកាត់ដេរសម្លៀកបំពាក់ស្បែកជើងជិត ២ពាន់កន្លែង
ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលផ្នែកឧស្សាហកម្ម។ បច្ចុប្បន្នខេត្តនេះ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន រោងចក្រធុនធំ ធុនតូចចំនួនសរុប ១៩៣១កន្លែង ដោយបានបង្កើតការងារដល់ពលរដ្ឋក្នុងតំបន់ចំនួន ៤៤៨២៨៣នាក់។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៩ ខែ កុម្ភៈ។

យោងតាមរបាយការណ៍ បានបញ្ជាក់ថា បច្ចុប្បន្ន ទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៣៨៣ កន្លែង មានកម្មករ និយោជិតសរុបចំនួន ១៥៥.៧៦១នាក់ ស្រី ១១៥.៥២២នាក់។ ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ ស្រី ១១០.៨៤៣នាក់។
ជាមួយគ្នានេះ ក៏មានរោងចក្រធុនធំចំនួន ២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុប ១.៧១៤.៨៣៦.០០០ ដុល្លាសហរដ្ឋអាមេរិក។ រោងចក្រធុនតូច និងមធ្យម និងសិប្បកម្មមានចំនួន ១.១៣០មូលដ្ឋាន ទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ដុល្ល ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០នាក់ ស្រីចំនួន ៧.៧០០នាក់។

ថ្មីៗនេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រចំនួន៥ បន្ថែមទៀត លើទំហំទុនវិនិយោគប្រមាណជិត ៣០លានដុល្លារ ដែលបានផ្តល់ការជាង ៦០០០កន្លែង ដល់ពលរដ្ឋនៅក្នុងតំបន់។ គម្រោងបង្កើតរោងចក្រទាំង ៥នេះ ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួចហើយ។
គិតត្រឹមឆ្នាំ ២០២៣នេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងបង្កើតរោងចក្រថ្មីៗ ជាបន្តបន្ទាប់ ខណៈកាលពីខែមករា មានគម្រោងបង្កើតរោងចក្រចំនួនបី លើទុនវិនិយោគសរុប ១៦លានដុល្លារ បង្កើតការងារដល់ពលរដ្ឋក្នុងតំបន់ប្រមាណ ៤,៥៨៥ កន្លែង។ គម្រោងនៃការបង្កើតរោងចក្រថ្មីៗ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ