Connect with us

សេដ្ឋកិច្ច

ចិន ដំណើរការផ្លូវរថភ្លើងដឹកទំនិញថ្មីមកកាន់ទីផ្សារប្រទេស អាស៊ាន

បានផុស

នៅ

រថភ្លើងដឹកទំនិញដំបូងពីខេត្ត Chongqing ភាគនិរតីប្រទេសចិនបានមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍នេះលើផ្លូវរត់ថ្មីមួយ ដែលជាការកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើរពីប្រទេសចិនមកកាន់ប្រជាជាតិអាស៊ាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត China Daily បានរាយការណ៍ថា រថភ្លើងដឹកទំនិញដំបូងនេះបានចាកចេញពីខេត្តភាគនិរតីប្រទេសចិន ហើយមកដល់ទីក្រុង Padang Besar ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ១៣ ថ្ងៃជាមួយនឹងទូរផ្ទុកទំនិញឧស្សាហកម្មយ៉ាងពេញ ។

មុនពេលបើកផ្លូវនេះ រថភ្លើត្រូវប្រើរយៈពេលដឹកជញ្ជូនទំនិញចំនួន ២៥ ថ្ងៃ ដោយសារការនាំចេញត្រូវបញ្ជូនទៅទីក្រុងសៀងហៃជាមុនសិន និងពីតំបន់ផ្សេងទៀតតាមរយៈទន្លេ Yangtze ក្នុងប្រទេសចិន មុនពេលទៅដល់ទីក្រុង Penang ប្រទេសម៉ាឡេស៊ី តាមការដឹកជញ្ជូនតាមផ្លូវសមុទ្រ ។

ទន្ទឹមនោះ ក្រុមហ៊ុន International Land-Sea Trade Corridor (ILSTC) ដែលជាគំនិតផ្តួចផ្តើមផ្នែកដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ ដែលរៀបចំឡើងដោយប្រទេសចិន និងមានការចូលរួមពីដៃគូពាណិជ្ជកម្មមកពីប្រហែល ៩០ ប្រទេស ក៏បានបង្ហើបពីការចំណេញពេលវេលាស្ទើរតែពាក់កណ្ដាលផងដែរ ពីការដឹកជញ្ជូនចេញពីខេត្តរបស់ប្រទេសចិនមកកាន់ទីផ្សារប្រទេសម៉ាឡេស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Gao Chenglin អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Yuxin’ou (Chongqing) Logistics Co ដែលជាប្រតិបត្តិករនៃផ្លូវនេះបាននិយាយថា “ប្រតិបត្តិការនៃផ្លូវថ្មីនេះមិនត្រឹមតែបង្កើននូវផ្លូវដឹកជញ្ជូនរវាងទីក្រុង Chongqing និងម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយពេលវេលា និងការចំណាយផងដែរ” ។

ជាចុងក្រោយលោក Gao បានឲ្យដឹងថា រថភ្លើងចិន-វៀតណាម, ចិន-ឡាវ-ថៃ និងរថភ្លើងអន្តរជាតិ ចិន-មីយ៉ាន់ម៉ា បានក្លាយជាបណ្តាញដ៏ងាយស្រួលសម្រាប់ការដឹកជញ្ជូនពីប្រទេសចិនមកកាន់ទីផ្សារអាស៊ាន និងអឺរ៉ុប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម