Connect with us

សេដ្ឋកិច្ច

មន្ត្រីធនាគារមកពី ១២ ប្រទេស ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី“គោលនយោបាយអត្រាប្ដូរប្រាក់” នៅកម្ពុជា

បានផុស

នៅ

ធនាគារ​ជាតិ នៃ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​ស៊ា​សិន (SEACEN) និង​ធនាគារ​កណ្ដាល នៃ​ប្រទេស​ជប៉ុន បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី “​គោលនយោបាយ​អត្រា​ប្ដូរ​ប្រាក់​” នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ធនាគារ​កណ្ដាល និង​អាជ្ញាធរ​រូបិយវត្ថុ មកពី ១២ ប្រទេស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុំ សន្និ​សិទ្ធ ទេសាភិបាល​រង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ស្រី​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល ៥ ថ្ងៃ គឺ ចាប់​ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០២៣ ដោយ​ទទួល​បទ​ឧទ្ទេសនាម​ពី​សំណាក់​វាគ្មិន​ចំនួន ៧ រូប មកពី​ស្ថាប័ន និង​គ្រឹះស្ថាន​ឧត្ដម​សិក្សា​អន្តរជាតិ។

លោក​បាន​បន្ត​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្ដល់​ចំណេះដឹង និង​បទពិសោធន៍​ជាក់ស្ដែង​ដល់​សិក្ខាកាម​អំពី​ចំណាត់ថ្នាក់ នៃ​របប​អត្រា​ប្ដូរ​ប្រាក់ ការ​ជះឥទ្ធិពល នៃ​របប​អត្រា​ប្ដូរ​ប្រាក់​ទៅ​លើ​ស្ថិរភាព​ថ្លៃ​កំណើន​សេដ្ឋកិច្ច និង​កត្តា​ក្នុងស្រុក​សំខាន់ៗ ការ​វាយតម្លៃ​សមតា​អត្រា​ប្ដូរ​ប្រាក់ និង​គម្លាត​អត្រា​ប្ដូរ​ប្រាក់​ពិត​ពី​ចំណុច​សមតា និង​បញ្ហា​មូលដ្ឋាន​សំខាន់ៗ នៃ​ទុន​បម្រុង​អន្តរជាតិ និង​ការ​អន្តរាគមន៍​លើ​ទីផ្សារ​អត្រា​ប្ដូរ​ប្រាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម