សេដ្ឋកិច្ច
ផលប៉ះពាល់ពីប្រទេសសេដ្ឋកិច្ចធំៗ នៅតែជះឥទ្ធិពលដល់ការឆ្លើយតបជាគោលនយោបាយ
មន្ត្រីធនាគារជាតិនៃកម្ពុជាបានអះអាងថា ផលប៉ះពាល់ពីប្រទេសសេដ្ឋកិច្ចធំៗដូចជា ប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក នៅតែជះឥទ្ធិពលដល់ការឆ្លើយតបជាគោលនយោបាយ។

លោក គីមទី កោមលី អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានប្រាប់ឱ្យដឹងថា ធនាគារកណ្តាលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការបង្កើតរចនាសម្ព័ន្ធដែលមានភាពធន់ និងមានចក្ខុវិស័យជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនាគារកណ្ដាលសម័យថ្មី។
លោក គីមទី កោមលី បានលើកឡើងនៅក្នុងវេទិកា Central Banking Meetings រៀបចំដោយស្ថាប័ន Central Banking ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោក គីមទី កោមលី មានប្រសាសន៍ពីកិច្ចប្រឹងប្រែងរបស់ធនាគារកណ្ដាលក្នុងការពង្រឹងឯករាជ្យភាព និងភាពធន់ ដើម្បីឆ្លើយតបនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងនិន្នាការនៃការធ្វើពិពិធកម្មរូបិយប័ណ្ណក្នុងទុនបម្រុងអន្តរជាតិ។

ការផ្លាស់ប្តូរទស្សនៈចំពោះតួនាទីរបស់ប្រាក់ដុល្លារអាមេរិក និងការធ្វើពិពិធកម្មទុនបម្រុងនេះ បានបង្កើតជាសក្តានុពល និងឱកាសដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃរបបពាណិជ្ជកម្មនៅតំបន់អាស៊ី។
មន្ត្រីដដែលរូបនេះក៏បានចែករំលែកអំពីការអនុវត្តគោលនយោបាយធ្វើអន្តរាគមន៍អត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជាក្នុងបរិបទដុល្លារូបនីយកម្ម ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ និងការបង្កើនទំនុកចិត្តរបស់សាធារណជនមកលើរូបិយវត្ថុជាតិ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


