Connect with us

សេដ្ឋកិច្ច

​ធនាគារ​ជាតិ​​ ជំរុញ​ការ​លើកកម្ពស់​បរិយាបន្នហិរញ្ញវត្ថុ​​

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា (NBC) ​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ​លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ​សំដៅ​ជំរុញ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​គាំទ្រ​ការ​អភិ​វឌ្ឍ​វិស័យ​ហិ​រញ្ញវត្ថុ​ឱ្យ​មាន​ភាព​រឹងមាំ ​ប្រសិទ្ធភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ​មានប្រសាសន៍នៅក្នុងសិក្ខា​សាលាលើក​កម្ពស់​បរិយា​បន្ន​ហិរញ្ញវត្ថុនៅកម្ពុជា ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ តួនាទី និង​ទស្សន​វិស័យ” នៅថ្ងៃទី ៣០ ខែមីនា ២០២៦ ដោយបានសង្កត់ធ្ងន់លើការពង្រីកលទ្ធភាពទទួលបាន​សេវាហិរញ្ញវត្ថុដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី និងក្រុមងាយរងគ្រោះ ព្រម​ទាំងលើកឡើងពីសារៈសំខាន់នៃការការពារអតិថិជន និង​ចំណេះដឹងហិរញ្ញវត្ថុ ​សំដៅ​ជំរុញ​ការ​ប្រើ​ប្រាស់ ​សេវាហិរញ្ញវត្ថុ​ឱ្យ​មានប្រសិទ្ធភាព ​និង​ការ​ទទួលខុសត្រូវ។ ​

​សិក្ខាសាលានេះមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារ​ និង​ហិរញ្ញវត្ថុ អ្នកស្រាវជ្រាវ និងនិស្សិត សរុបប្រមាណ ១០០ រូប។​

​គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធផលស្រាវជ្រាវពាក់ព័ន្ធ ព្រមទាំងដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការគាំទ្រការអភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ ប្រសិទ្ធភាព និងចីរភាព។

​សិក្ខាសាលានេះក៏បានរំលេចពីតួនាទីសំខាន់នៃគោលនយោបាយផ្អែកលើភស្តុតាងស្រាវជ្រាវ និងការបន្តកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង JICA ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុឱ្យមានភាពច្នៃប្រឌិតទូលំទូលាយ និងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម