សេដ្ឋកិច្ច
រដ្ឋាភិបាលថ្មី ប្រកាសធានាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងកាត់បន្ថយភាពក្រីក្រឲ្យទាបជាង១០%
រាជរដ្ឋាភិបាលកម្ពុជាថ្មីដែលដឹកនាំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសចេញជាផ្លូវការនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១នេះ គឺមានបាវចនាចំនួន៥ គោលដៅយុទ្ធសាស្រ្តចំនួន៥ និងអាទិភាពគន្លឹះចំនួន៥។ ក្នុងនោះ រាជរដ្ឋាភិបាលថ្មី បានប្រកាសធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយ១ឆ្នាំៗ និងទាញទម្លាក់អត្រាភាពក្រីក្រឲ្យទាបជាង១០%។

បើតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺគោលដៅយុទ្ធសាស្រ្តទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ទី១.ធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា។ ទី២. គឺបង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស សម្រាប់យុវជន ឯទី៣. គឺសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។
ចំណែក ទី៤. គឺបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជា បន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។ ដោយឡែក គោលដៅយុទ្ធសាស្រ្តទី៥. គឺធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំពោះបាវចនាទាំង៥របស់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១វិញ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ជាមួយនឹងបាវចនាទាំង ៥ និងគោលដៅយុទ្ធសាស្រ្តទាំង៥នេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ផងដែរសម្រាប់យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?