សេដ្ឋកិច្ច
ថៃ គ្រោងចំណាយ ១៦ លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍
ក្រសួងទេសចរណ៍ និងកីឡាថៃគ្រោងប្រើប្រាស់ថវិកាចំនួន ៦០០ លានបាត ប្រហែល ១៦ លានដុល្លារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងរដូវកាលឈប់សម្រាក ខណៈដែលការបញ្ចេញថវិកាសារពើពន្ធឆ្នាំ ២០២៤ រំពឹងនឹងពន្យារពេលរហូតដល់ខែមេសាឆ្នាំក្រោយ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលោកស្រី Sudawan Wangsuphakijkosol បាននិយាយថា ថវិកាដែលបានស្នើឡើងនឹងត្រូវបែងចែកទៅឲ្យអាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រាប់ការផ្សព្វផ្សាយរបស់ខ្លួន ដោយចាប់ផ្តើមពីត្រីមាសទី ៤ ក្នុងឆ្នាំនេះរហូតដល់ត្រីមាសទី ១ ឆ្នាំក្រោយ ។
ទន្ទឹមនោះ គម្រោងផ្សព្វផ្សាយសំខាន់ៗរួមមាន Amazing Thailand Passport Privileges ត្រូវការថវិកាជាង ៤ លានដុល្លារ ដើម្បីផ្សព្វផ្សាយទៅកាន់ប្រទេសដែលជាគោលដៅចូលចិត្តទិញទំនិញ ខណៈដែល ៤ លានដុល្លារផ្សេងទៀតត្រូវបានបែងចែកសម្រាប់យុទ្ធនាការសម្រាប់ទីផ្សារអន្តរជាតិទាំងអស់ ។

ដោយឡែក ថវិកាប្រហែល ៥.៥ លានដុល្លារផ្សេងទៀត សម្រាប់យុទ្ធនាការនៃពិធីបុណ្យប្រទេសថៃ ដោយផ្សព្វផ្សាយពិធីបុណ្យធំៗនៅទូទាំងតំបន់ចំនួន ៥ ។ ចំណែកថវិកានៅសល់គឺសម្រាប់យុទ្ធនាការក្នុងស្រុកដែលមានឈ្មោះថា “The Link Local to Global” ដែលមានបំណងជំរុញការធ្វើដំណើរឆ្លងតំបន់ ។
យោងតាមលោកស្រី Sudawan បានឲ្យដឹងទៀតថា គម្រោងទាំងនោះអាចត្រូវបានចងភ្ជាប់ទៅនឹងពិធីបុណ្យសំខាន់ៗមួយចំនួនក្នុងរដូវកាលទេសចរសម្រាក រួមទាំងពិធីបុណ្យ Loy Krathong ការរាប់ថយក្រោយឆ្នាំថ្មី និងបុណ្យចូលឆ្នាំចិន ហើយថែមទាំងអាចបន្តដល់ថ្ងៃបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្នុងខែមេសាផងដែរ ។
ស្របពេលជាមួយគ្នានេះ ក្រសួងក៏បានពិភាក្សាអំពីលទ្ធភាពនៃការអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់លុយពីកញ្ចប់ឌីជីថល ១០,០០០ បាតរបស់ពួកគេ ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ក្នុងខែកុម្ភៈ សម្រាប់ការចំណាយលើវិស័យទេសចរណ៍ផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


