សេដ្ឋកិច្ច
ធនាគារជាតិថៃស្នើឲ្យប្រើរូបិយប័ណ្ណក្នុងស្រុកជំនួសប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម
លោកស្រី Alisara Mahasantana អភិបាលរងនៃនិយតករសម្រាប់ស្ថិរភាពរូបិយវត្ថុថៃបាននិយាយថា ធនាគារជាតិថៃគាំទ្រការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជំនួសឲ្យប្រាក់ដុល្លារអាមេរិកសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ។
មន្ត្រីរូបនេះលើកឡើងថា ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក គឺជាការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការប្រែប្រួលនៃប្រាក់ដុល្លារអាមេរិក ស្របពេលដែលថ្មីៗនេះបានកើនឡើងដល់ ៨ ទៅ ៩ ភាគរយ។

លោកបានគូសបញ្ជាក់ថា គោលដៅនៃការផ្លាស់ប្តូរនេះ គឺដើម្បីផ្តល់នូវជម្រើសមួយសម្រាប់អាជីវកម្មថៃក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មដែលអាចកាត់បន្ថយហានិភ័យដែលទាក់ទងនឹងអត្រាប្តូរប្រាក់ និងធ្វើឲ្យការចរចាពាណិជ្ជកម្មកាន់តែងាយស្រួល ។
កាលពីខែសីហា ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកនៅក្នុងប្រតិបត្តិការទ្វេភាគី ខណៈកិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញពាណិជ្ជកម្មតាមរយៈការទូទាត់រូបិយប័ណ្ណក្នុងស្រុក ។

ខណៈកាលពីដើមឆ្នាំនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងពិភាក្សាអំពីការទម្លាក់ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់យ៉េន និងប្រាក់ផោនចេញពីប្រតិបត្តិការ និងការផ្លាស់ប្តូរទៅការទូទាត់ជារូបិយប័ណ្ណក្នុងស្រុកវិញ ។
ចំពោះការផ្លាស់ប្តូររូបិយប័ណ្ណពីដុល្លារទៅកាន់រូបិយប័ណ្ណជាតិនីមួយៗនេះដែរ ត្រូវបានគេសន្មត់ថា ដោយសារតែគោលនយោបាយដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន រួមជាមួយប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដែលជាប្រទេសផលិត និងនាំចេញថាមពលដ៏សំខាន់មួយរបស់ពិភពលោក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


