Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងពិភពលោកបន្តឡើងថ្លៃ ដាក់លក់ពី ៧៦ ទៅ ៨០ ដុល្លារក្នុងមួយបារ៉ែល

បានផុស

នៅ

តម្លៃប្រេងពិភពលោកកាលពីថ្ងៃសុក្របានស្ទុះងើបឡើងវិញបន្តិច ចំពេលមានសញ្ញានៃការធ្លាក់ចុះតម្រូវការ ក៏ដូចជាទីផ្សារផលិតកំពុងរង់ចាំមើលកិច្ចប្រជុំដ៏សំខាន់របស់អង្គការផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងខែនេះ ។

ក្រុមហ៊ុនប្រេងឆៅម៉ាក Brent បានកើនថ្លៃប្រមាណ ៤០ សេន ឬ ០.៥ ភាគរយ ដោយដាក់លក់ក្នុងតម្លៃ ៨០.៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលក្រុមហ៊ុនប្រេង West Texas Intermediate (WTI) របស់អាមេរិកដាក់លក់ក្នុងតម្លៃ ៧៦.០៤ ដុល្លារក្នុងមួយបារ៉ែល ដោយកើនឡើង ៣០ សេន ឬ ០.៤ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលកំពុងតែតានតឹង ក៏ជាដើមចមបង្កើនតម្លៃប្រេងពិភពលោកផងដែរ ដោយសារតែមានក្ដីការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ជាពិសេសគឺការបំផ្លិចបំផ្លាញផ្លូវផ្គត់ផ្គង់ប្រេងតែម្ដង ។

ដោយឡែក​ តាមរយៈទិន្នន័យ​សេដ្ឋកិច្ច​ចិនចុះ​ខ្សោយ​ក្នុង​សប្តាហ៍​នេះ ក៏ជាមូលហេតុនៃការឡើងថ្លៃប្រេងផងដែរ ដោយ​បង្កើន​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការប្រេងក្នុងប្រទេស ។ លើសពីនេះ រោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសចិន ដែលជាអ្នកទិញប្រេងឆៅធំជាងគេពីប្រទេសអារ៉ាប៊ីសាអូឌីត បានស្នើសុំការផ្គត់ផ្គង់តិចជាងមុនពីប្រទេសមួយនេះសម្រាប់ខែធ្នូផងដែរ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ចង់ឲ្យអ្នកជំនួញរបស់ខ្លួនបង្ហាញទំហំទឹកប្រាក់វិនិយោគពិតប្រាកដ នៅ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម