Connect with us

ព័ត៌មានជាតិ

ក្រុម​ហ៊ុនដឹកជញ្ជូន​ធំ​មួយ​របស់​អាមេរិក​​ គ្រោង​ផ្តល់សេវា​ដឹក​ទំនិញ​​មក​កម្ពុជា​ពាក់​កណ្តាល​​ឆ្នាំ​នេះ​

បានផុស

នៅ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានគាំទ្រដល់សំណើររបស់ក្រុមហ៊ុនសេវាដឹកជញ្ជូន FedEx អាេមរិក ដែលមានគម្រោងហោះហើរដឹកទំនិញចេញចូលកម្ពុជា នៅក្នុងខែមិថុនាឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតំណាងស្ថានពាណិជ្ជកម្ម Mr.David ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានពិនិត្យ និងគាំទ្រឱ្យមានការហោះហើរមកកម្ពុជាចំពោះក្រុមហ៊ុន FedEx ។​

ប៉ុន្តែដោយសារមានការខ្វះខាតនូវឯកសារមួយចំនួនដែលត្រូវបំពេញបន្ថែម ខាងភាគីសហរដ្ឋអាមេរិកក៏បានយកទៅពិនិត្យពិចារណា ហើយយើងនឹងគាំទ្រ និងជួយសម្រួលដល់ក្រុមហ៊ុន FedEx ។

គួរបញ្ជាក់ថា FedEx គឺជាក្រុមហ៊ុនសេវាដឹកជញ្ជូនអន្តរជាតិរបស់អាមេរិក ដែលត្រូវបានបង្កើតនៅឆ្នាំឡើង១៩៧១ និងមានទីស្នាក់ការនៅរដ្ឋ Tennessee ។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម