ព័ត៌មានជាតិ
ទីក្រុងចំនួន ១៥ មានជើងហោះហើរតភ្ជាប់មកអាកាសយានដ្ឋានសៀមរាបអង្គរ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលទើបតែបើកដំណើរការចាយទុនវិនិយោគអស់ជាង ១ ពាន់លានដុល្លារ បានកំពុងទទួលជើងហោះហើរតភ្ជាប់ទៅកាន់ទីក្រុងចំនួន ១៥ ក្នុងប្រទេសគោលដៅចំនួន ៨ នៅអាស៊ី។

មន្រ្តីសម្របសម្រួលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ក្រោយបើកដំណើរការបច្ចុប្បន្នព្រលានយន្តហោះថ្មីសៀមរាបអង្គរ បានតភ្ជាប់ជើងហោះហើរទៅកាន់ទីក្រុងចំនួន ១៥ ក្នុងប្រទេសគោលដៅចំនួន ៨ ក្នុងតំបន់អាស៊ី។
លោក យឹម សានីរាន មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបបានឲ្យដឹងថា ទីក្រុងចំនួន ១៥ ដែលមានជើងហោះហើរតភ្ជាប់មកព្រលានយន្តហោះសៀមរាបអង្គររួមមាន ទីក្រុងគុនមីង (ប្រទេសចិន) ទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ (ប្រទេសកម្ពុជា) ទីក្រុងប៉ាក់សេ និងហ្លួងព្រះបាង (ប្រទេសឡាវ) ទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) ទីក្រុងបាងកក (ប្រទេសថៃ) ទីក្រុងសិង្ហបុរី (ប្រទេសសិង្ហបុរី) ទីក្រុងហូជីមីញ ហាណូយ ដាណាង (ប្រទេសវៀតណាម) ទីក្រុងអីងជុន ដេគូ ប៊ូសាន និងម៉ូន (ប្រទេសកូរ៉េខាងត្បូង)។
បើតាមមន្រ្តីរូបនេះ លំហូរអ្នកធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះសៀមរាបអង្គរបច្ចុប្បន្នមួយថ្ងៃមានជាង ៥ ០០០ នាក់ ខណៈចំនួនជើងហោះហើរទាំងទៅទាំងមកមានជាង ៥០ ជើង។
ព្រលានយន្តហោះខេត្តសៀមរាបអង្គរ បានបើកដំណើរការជាផ្លូវកាលពីខែតុលា ឆ្នាំ ២០២៣ ជាការវិនិយោគក្រោមរូបភាព BOT។ ចាយកញ្ចប់វិនិយោគអស់ជាង ១ ៣០០ លានដុល្លារ ព្រលានយន្តហោះថ្មីនេះស្ថិតនៅស្រុកសូទ្រនិគម មានចម្ងាយជាង ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ត្រូវបានអភិវឌ្ឍជាព្រលានយន្តហោះខ្នាត 4E ដែលអាចទទួលយន្តហោះឆ្លងទ្វីបហោះហើរនិងចុះចតបាន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


